ជាការពិតណាស់ មហាជននិយមតាមដានទាំងជីវិតឯកជន និង សិល្បៈរបស់តារាចម្រៀងរ៉េប ហ្សេដេស ច្បាស់ជាបានជ្រាបរួចមកហើយថា កន្លងមកលោកមានទំនាក់ទំនងនឹងអ្នកគ្រប់គ្រងផ្ទាល់ខ្លួន គឺអ្នកនាង Ya Rona ក្នុងនាមជាគូស្នេហ៍។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥ នេះ អ្នកគាំទ្ររបស់ លោក ហ្សេដេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក ហ្សេដេស បានប្រកាសថា លែងមានទំនាក់ទំនងនឹង អ្នកនាង Ya Rona ទៀតហើយ ដោយលោកបានបញ្ជាក់ថា រាល់ការងារផ្សេង អាចទំនាក់ទំនងមកលោកផ្ទាល់បាន។
យ៉ាងណាមិញ ក្រោយលោក ហ្សេដេស បានប្រកាសដំណឹង លែងមានអ្វីពាក់ព័ន្ធនឹងអ្នកគ្រប់គ្រងរូបនេះតទៅទៀត ស្រាប់តែអ្នកនាង Ya Rona ក៏បានចេញមកបង្ហោះសារដូចគ្នាដែរ ថាយប់នេះ នាងនឹង Live និយាយពាក់ព័ន្ធនឹងរឿងមួយនេះឱ្យជ្រះស្រលាស់។ ម្យ៉ាងវិញទៀត អ្នកនាង Ya Rona បានបញ្ជាក់ថា មានបញ្ហាមិនព្រមដោះស្រាយ ២ នាក់ តែបែរជាដើរបង្កូកប្រកាសទៅវិញ។
សារនោះ អ្នកនាង Ya Rona អតីតគូស្នេហ៍ និង ជាអ្នកគ្រប់គ្រងលោក ហ្សេដេស បានរៀបរាប់ថា៖ «យប់នេះខ្ញុំនឹង live និយាយរឿងខ្ញុំពាក់ព័ន្ធនឹង ZeDes-ហ្សេដេស មានបញ្ហាមិនដោះស្រាយជាមួយគ្នា ២ នាក់ទេ ចូលចិត្តដើរបង្កូកប្រកាស។ អ្នកជាអ្នកធ្វើដាក់ខ្ញុំមុនទេ! កុំថាខ្ញុំអាក្រក់ឱ្យសោះ»៕