លោក ខួច ខេវិន បង្ហាញអារម្មណ៍ត្រង់ៗទៅកាន់ មាស សុខសោភា ក្រោយទទួលដំណឹងបែកបាក់ស្វាមី និង ជំនឿ

Share This

កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រតារាចម្រៀង មាស សុខសោភា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានដឹងដំណឹងនៃការបែកបាក់គ្នារវាងនាង និង ស្វាមី គឺលោក អ៊ិត រ៉ាដា តាមរយៈការឡាយវីដេអូប្រមាណជា ១ ម៉ោងកន្លះ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាង។

ក្រោយទទួលដំណឹងខាងលើនេះ មហាជនជាច្រើនបានបញ្ចេញមតិរៀងៗខ្លួន ដោយភាគច្រើនបានសម្ដែងការសោកស្ដាយ និង លើកទឹកចិត្តដល់អ្នកនាងចំពោះរឿងរ៉ាវដែលបានកើតឡើង។ ដោយឡែក ក្នុងនោះក៏មានមហាជនមួយចំនួនបានប្រតិកម្មរិះគន់ ក៏ដូចជាស្ដីបន្ទោសដល់អ្នកនាង មាស សុខសោភា ដែរ ដោយលើកឡើងពាក់ព័ន្ធនឹងរឿងរ៉ាវជំនឿរបស់នាង។

យ៉ាងណាមិញ ក្រឡេកទៅមើលរៀមច្បង និង ជាអ្នកផលិតកម្មវិធីដ៏ល្បី លោក គួច ខេវិន ក៏បានបង្ហោះសំណេរយ៉ាងវែងអន្លាយ រៀបរាប់ពីអារម្មណ៍ទៅកាន់អ្នកនាង មាស សុខសោភា និង ស្វាមី ផងដែរ។ ជាពិសេសក្នុងសំណេរនោះ លោក គួច ខេវិន ក៏បានលើកឡើងពាក់ព័ន្ធនឹងជំនឿខ្លះៗថែមទៀត។

សំណេរលម្អិត លោក គួច ខេវិន បានរៀបរាប់ថា ៖ «ផ្ញើជូនប្អូនស្រី មាស សុខសោភា ជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត! បើទោះណាជាយើងមិនបានកើតមករួមផ្ទៃម្តាយតែមួយ ប៉ុន្តែការរាប់អាន យល់ចិត្តថ្លើម រួមការងារក្នុងអាជីពជាអ្នកសិល្បៈជាច្រើនឆ្នាំ ការប្រាស្រ័យទាក់ទងគ្នាក្នុងសកម្មភាពសង្គមជាញឹកញាប់ វាបានបង្កើតឡើងនូវមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នាដូចបងដូចប្អូនបង្កើតរវាងយើងទាំងពីរ រួមទាំងស្វាមីរបស់ប្អូនផង។ ខណៈដែល បងបានឃើញប្អូន ដែលមានសភាពមិនដូចគ្រាមុន និង ស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងការបាក់បែកទ្រនំសុភមង្គលនៃប្តីប្រពន្ធ ដែលធ្លាប់តែរឹងមាំ និង ផ្អែមល្ហែមគួរឱ្យកោតសសើរនោះ បងហាក់មានអារម្មណ៍ស្រណោះស្រណោកសោកសង្រេងក្នុងចិត្តមិនគិតស្មានដល់? និង សែនអាណិតឥតឧបមាចំពោះប្អូន និង ស្វាមី។

បងសូមនិយាយជាមួយ និង ចំពោះប្អូនថា «ជំនឿគឺជាសេរីភាពនៃគំនិត» តែទោះជាយ៉ាងណា «ជំនឿក៏មានព្រំដែនកំណត់» ដែលវាមិនត្រូវរំលោភ ឬ ប៉ៈពាល់ទៅដល់សភាវគតិណាមួយផ្សេងទៀត។ មនុស្សដែលជឿទៅលើសភាវៈក្រៅខ្លួនដោយសារតែបាត់បង់នូវជំនឿលើខ្លួនឯង ជំនឿគួរមានព្រំដែន ដែលកំណត់ដោយគំនិត មានហេតុបច្ច័យ និង ផលត្រឹមត្រូវប្រកបដោយសច្ចភាព។ ជំនឿស៊ប់ មិនមែនជំនឿងប់នោះឡើយ ហើយបងយល់ថាសម្រាប់ប្អូន ដែលតែងតែក្លាហាន រឹងមាំប្រកបដោយការតស៊ូកន្លងមក បងពុំចាំបាច់ផ្តល់នូវឧទាហរណ៍ណាមួយឡើយ ប៉ុន្តែបងចង់និទានរឿងមួយយ៉ាងខ្លី៖ មានប្រជាជាតិនៃអាណាចក្រមួយ គោរពប្រតិបត្តិ និង មានជំនឿយ៉ាងងប់ងល់ទៅលើអាទិទេពរបស់ពួកគេ តែជារឿយៗនៃការទម្លាក់សព្វាវុធ និង លៈបង់គ្រប់កិច្ចការងារចោល ដើម្បីប្រតិបត្តិជំនឿដោយលត់ក្រាបសំពះអាទិទេព សត្រូវរបស់ពួកគេក៏រមែងលើកទ័ពមកកំទេចពួកគេដែរ ជាចុងក្រោយ ជំនឿរបស់ពួកគេនៅតែមាន ប៉ុន្តែប្រជាជាតិ និង ទឹកដីរបស់ពួកគេបានរលាយបាត់ទៅហើយ ពួកគេសល់ត្រឹមតែជាជនជាតិភាគតិច នៃនរគមួយផ្សេងប៉ុណ្ណោះ។

សូមប្អូនស្រី និង ស្វាមីកុំនឿយណាយនឹងការគិតពិចារណា ដើម្បីជីវិតដែលរង់ចាំផ្តល់ពន្លឺត្រចះត្រចង់ចំពោះប្អូនៗ ! ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីបង គួច ខេវិន Bong love you Two»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

ថៃ ចាប់បានស្រ្តីមេខ្លោងធំ ៣ នាក់ គប់គិតនឹងជនបរទេស ទៅបោ.កលុយពីជាតិសាសន៍ឯងអស់ជាង ១៨ លានដុល្លារ តាមរយៈការល្បួងស្នេហា

អ្នកលក់ផាកពិន័យធ្ងន់ជាងអ្នកទិញ! ប្រទេស ម៉ាល់ឌីវ ផ្ដើមអនុវត្តច្បាប់តឹងរ៉ឹង ហាមអ្នកកើតក្រោយឆ្នាំ ២០០៧ ជក់បារីដាច់ខាត

ផ្អើលពិភពលោក! តារាស្រីដ៏ល្បីតែងខ្លួនជាតួអង្គ Medusa ថ្ងៃ Halloween មិនស្ដាយនឹងការចំណាយដើមទុនតែងខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

បើកក្បាលប្រកួតបាន ២ ថ្ងៃ កម្មវិធីប្រកួត MU នៅថៃកើតកលិយុគ ក្រោយការប្រទាំងប្រទូស្តរវាងតា Nawat ម្ចាស់ផ្ទះ និង ម្ចាស់ស្ថាប័ន MU

តាមពិតអ៊ីចឹងសោះ! តា Nawat យកតួនាទីនេះមកសង្កត់ស្ថាប័ន MU ដើម្បីមានសិទ្ធិក្នុងកម្មវិធី

ទោះបានសុំទោស តែក្នុងនាមជាអ្នកតាកែវ អ៊ឹម ជីវ៉ា មិនអស់ចិត្ត ចង់ឱ្យនគរបាលកោះហៅអ្នកផលិតមាតិកា បញ្ញា ទៅបកស្រាយនៅស្នងការ

ខ្លាំងប៉ះខ្លាំង! ផេក MUT គ្រោងចង់ប្ដឹងស្ថាប័ន MU រឿងហាមមិនឱ្យបង្ហោះ Vote បាយល្ងាចជាមួយតា Nawat

លេងគ្នាហើយ! ផេក MUT របស់តា Nawat ចេញប្រកាសតបភ្លាមៗទៅស្ថាប័ន MU រឿងហាមមិនឱ្យផេកបង្ហោះកម្មវិធី Vote បាយល្ងាចជាមួយតា Nawat

(វីដេអូ) ទៅដល់ទឹកដីថៃ ១ ថ្ងៃ បវរកញ្ញា ហ្វីយ៉ាតា ប្រាប់ពីសុខទុក្ខពេលចូលកងប្រកួត MU នៅប្រទេសថៃ ថ្ងៃដំបូង

ស្វែងរកព័ត៌មាន​ ឬវីដេអូ