ទាន់ហេតុការណ៍! ក្រសួងការពារជាតិ ប្រកាសព័ត៌មាន ពីការវិវត្តថ្មី នៃស្ថានការណ៍តំបន់ព្រំដែនកម្ពុជា-ថៃ ៤ ចំណុច

Share This

នៅរសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនសាធារណជន និង អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ជាក់ស្ដែង តាមរយៈសេចក្ដីប្រកាសព័ត៌មាន ការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ មានលក្ខណៈដូចខាងក្រោម៖

១. ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

២. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និង ក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ។

៣. កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។

៤. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ ក៏បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ និង អ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និង អាចជឿទុកចិត្តបាន៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ទីក្រុងមួយនៅជប៉ុន ត្រៀមចេញច្បាប់កំណត់ឱ្យប្រជាជនលេងទូរស័ព្ទបានត្រឹមតែ ២ ម៉ោងក្នុងមួយថ្ងៃ

យំលែងចេញ! រដ្ឋឱ្យសំណងមួយគំនរមិនព្រមរើ សុខចិត្តឱ្យគេសង់ផ្លូវព័ទ្ធផ្ទះ ឥលូវលុយក៏មិនបាន រស់នៅក៏មិនកើតព្រោះថ្លង់ពេក

កំពូលតារាចម្រៀងប្រុស ៦ រូប ឈរជើងលើសិល្បៈច្រើនឆ្នាំ តែនៅអាចវាយលុកទីផ្សារបែបយុវវ័យបានរឹងមាំ

ស្រួលបាត់! អ្នកជាប់គុកនៅអ៊ីតាលីលែងសូវស្ត្រេស ព្រោះគេមានបន្ទប់សម្រាប់ឡើងឋានសួគ៌ជាមួយអ្នកមកសួរសុខទុក្ខបាន

(វីដេអូ) ដកខ្លួនពីអាជីពសម្តែងមុខកាមេរ៉ា តួស្រីរឿង​​ «ផ្កាស្រពោន» ស័ក្ត សក្ការៈបុប្ផា មកសំងំចាប់ជំនាញពិសេសមួយនេះវិញ

ព័ត៌មានបន្ថែម

យំលែងចេញ! រដ្ឋឱ្យសំណងមួយគំនរមិនព្រមរើ សុខចិត្តឱ្យគេសង់ផ្លូវព័ទ្ធផ្ទះ ឥលូវលុយក៏មិនបាន រស់នៅក៏មិនកើតព្រោះថ្លង់ពេក

ស្រួលបាត់! អ្នកជាប់គុកនៅអ៊ីតាលីលែងសូវស្ត្រេស ព្រោះគេមានបន្ទប់សម្រាប់ឡើងឋានសួគ៌ជាមួយអ្នកមកសួរសុខទុក្ខបាន

ចែកគ្នាដឹង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

រើសបានដុំមាសជាង ២ គីឡូ គិតជាលុយជិត ៣០ ម៉ឺនដុល្លារ តែសុខចិត្តប្រគល់ឱ្យប៉ូលិសប្រកាសរកម្ចាស់វិញ ព្រោះមូលហេតុមួយ

អ្នកចូលចិត្តខឹងមួម៉ៅ! អ្នកឧកញ៉ា គិត ម៉េង ចែករំលែកពីវិធី ៥ អាចរម្ងាប់កំហឹងដោយប្រាជ្ញា បើធ្វើតាមបានល្អខ្លាំង

អស់ថ្មទូរស័ព្ទអីដឹងតែចប់ហើយ! បង្គន់ឆ្លាតវៃនៅចិន តម្រូវឱ្យស្កេនមើល ads សិន ទើបយកក្រដាសអនាម័យបាន

បុរសម្នាក់ស្ត្រេសពេក បែកគំនិតលួចចូលផ្ទះគេដាក់ថ្នាំសណ្ដំម្ចាស់ផ្ទះ រួចយកម្ជុ-លបូមឈា.មគេលេងបន្ធូរអារម្មណ៍

ប្រណីតណាស់! នំខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រូវបានបុរសរូបនេះ រៀបចំផលិតជាសិប្បកម្មបែបស្តង់ដា និង គុណភាពខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ