(វីដេអូ) ឃើញ នាយ គ្រឿន សើចសប្បាយក្នុងការសម្តែង តែជីវិតពិតគឺកំពុងខ្វល់ខ្វាយរឿងបំណុលរាប់ម៉ឺនដុល្លារ
តារាកំប្លែងមកពីខេត្តស្វាយរៀង នាយគ្រឿន បច្ចុប្បន្នក្ដោបបានការងារសិល្បៈច្រើនបន្តបន្ទុយគ្នា ដោយប៉ុន្មានឆ្នាំមកនេះ នាយគ្រឿន មិនមែនចាប់អាជីពតែលើការងារកំប្លែងមួយមុខទេ តែតារាប្រុសរូបនេះ ក៏បង្ហាញខ្លួនសម្ដែងក្នុងខ្សែភាពយន្តជាច្រើន ធ្វើជាពិធីករ និង ការងារសិល្បៈជាច្រើនទៀត ដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោក ហក់ឡើងខ្លាំងត្រូវបានមហាជនក្មេងចាស់ប្រុសស្រីស្រឡាញ់ចូលចិត្ត។
តាមរយៈពាក្យសម្ដីបែបកំប្លុកកំប្លែងស្ងួតរបស់ នាយគ្រឿន បានធ្វើឱ្យទស្សនិកជនសើចសប្បាយក្អាកក្អាយភ្លេចអស់ទុក្ខកង្វល់ ប៉ុន្ដែអ្នកគាំទ្រភាគច្រើនកម្រនឹងបានដឹងរឿងក្រោយខ្នងរបស់ នាយគ្រឿន ណាស់ថា លោកក៏មានរឿងខ្វល់ខ្វាយពិបាកចិត្តដូចអ្នកដទៃដែរ។
ជាក់ស្ដែងថ្មីៗនេះ នាយគ្រឿន បានផ្ដល់បទសម្ភាសនៅក្នុងកម្មវិធី «VTalk Confession» បានទម្លាយទុក្ខលំបាកនៅក្នុងចិត្តរបស់លោកពេលនេះគឺ លោកកំពុងជំពាក់បំណុលធនាគារដល់ទៅ ៨ ម៉ឺនដុល្លារ ដែលលុយនោះ លោកយកទៅបង់រំលស់ផ្ទះដើម្បីរស់នៅជុំប្រពន្ធកូន ព្រោះថាលោកពុំមានលទ្ធភាពទិញដាច់នោះទេ។ សូមទស្សនាវីដេអូខាងក្រោម ៖