MUC ឆ្នាំនេះប៉ះសុទ្ធតែជើងខ្លាំង! មិនទាន់ចូលប្រកួតស៊ប់ផង ហ្វីយ៉ាតា លើកឡើងពីគូប្រកួតយ៉ាងនេះបាត់ទៅហើយ

Share This

និយាយពីតារាស្រីរូបស្រស់ ហ្វីយ៉ាតា ថ្មីៗកន្លងទៅនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍រំភើប និង បង្ហាញការគាំទ្រខ្លាំង ក្រោយពីនាងសម្រេចចិត្តប្រឡូកលើវិស័យបវរកញ្ញាលើកដំបូង ដែលនាងបានបង្ហាញវត្តមានជាបេក្ខភាពផ្លូវការរបស់កម្មវិធី Miss Universe Cambodia 2025។

ចំពោះការប្រឡូកវិស័យបវរកញ្ញានេះដែរ កន្លងមក តារាស្រី ហ្វីយ៉ាតា ទទួលបានការជំរុញលើកទឹកចិត្តខ្លាំងពីអ្នកគាំទ្រជាច្រើន ដែលមើលឃើញពីសមត្ថភាពរបស់នាង ទាំងរូបសម្រស់ ទេពកោសល្យ និង ចំណេះដឹង ដែលស័ក្តិសមជាបវរកញ្ញាតំណាងកម្ពុជាក្នុងកម្មវិធីណាមួយប្រកួតលើឆាកអន្តរជាតិទៀតផង។

ដោយឡែក ក្រោយពីក្លាយជាបេក្ខភាពក្នុងកម្មវិធី Miss Universe Cambodia 2025 មកដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥​ កន្លងទៅ ក្នុងកម្មពិធីបំពាក់ឆៀង និង បង្ហាញបេក្ខភាពផ្លូវការនៃកម្មវិធី ឃើញថាតារាស្រីរូបនេះ បានដើរបង្ហាញខ្លួនយ៉ាងជឿជាក់ លេចធ្លោ ក្នុងចំណោមបេក្ខភាពជើងខ្លាំងជាច្រើនរូបទៀត។

ខណៈជួបសុទ្ធតែបេក្ខភាពជើងខ្លាំងក្នុងកងប្រកួតនេះដែរ ក្នុងនាមជាបេក្ខភាពបវរកញ្ញា MUC 2025 មួយរូប អ្នកនាង ហ្វីយ៉ាងតា ក៏បានបង្ហាញឆន្ទៈ ក៏ដូចជាការតាំងចិត្តល្អៗយ៉ាងពេញចិត្ត ដោយចាត់ទុកគូប្រកួតមិនមែនជាគូសត្រូវ ព្រោះខំស៊ូធ្វើសុទ្ធតែដើម្បីប្រទេស ដែលរួមគ្នាបើកទ្វារប្រទេសទៅកាន់ឆាកអន្តរជាតិ។

ក្នុងនោះ អ្នកនាង ហ្វីយ៉ាតា បានបង្ហោះរៀបរាប់ថា ៖ «វែងតិច តែចង់ឱ្យអាន គូប្រកួតប្រជែង តែមិនមែនគូសត្រូវ ខ្ញុំនឹងធ្វើគ្រប់ campaigns ឱ្យអស់ពីកម្លាំងកាយចិត្ត.. ក្នុងចំណោមពួកយើងទាំង 20 រូប អ្នកណាក៏បានឱ្យតែអាចតំណាងប្រទេសទៅ International លុបបំបាត់នៅចំណុចដែលខ្វះខាត និង ជួយបំពេញតាម category ដែល Miss Universe woman should have. ដើម្បីឱ្យ the world មើលមកយើងក្នុងក្រសែភ្នែកថ្មីថា នារីកម្ពុជា អាចធ្វើបានគ្រប់យ៉ាងឆ្លើយតបទៅនឹងអ្វីដែលចក្រវាលហុចមក ដោយមិនរារែក.. ហើយជួយបើកទ្វារពន្លឺថ្មីនៃ ចក្រវាល international បាន.. ពួកយើងជាខ្មែរទាំងអស់គ្នា ប្រាកដណាស់ នឹងចាំទះដៃសាទររួមគ្នា. ព្រោះគ្រប់យ៉ាងគឺដើម្បីកម្ពុជា និង អនាគតថ្មីរបស់យើង។

វិស័យបវកញ្ញាថ្មីសម្រាប់ខ្ញុំ តែការប្រយុទ្ធដើម្បីក្ដីស្រមៃក្នុងជីវិត មិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេ ព្រោះខ្ញុំឈរនៅទីនេះបាន គឺខ្ញុំសាងឡើងពី កំហុស ការកែប្រែ ក្ដីទុក្ខ ក្ដីសុខ បរាជ័យ ជោគជ័យ មិនថារឿងការងារ រកស៊ី ឬ ការរស់នៅ.. មេរៀនជាច្រើនទំព័រនោះ ខ្ញុំជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នា ចឹងគ្មានអ្វីដែលខ្ញុំធ្វើមិនបានទេ.. អរគុណការស្រឡាញ់ដែលផ្ដល់មកខ្ញុំ។ អរគុណគ្រប់គ្នាដែលមានចំណែកក្នុង Journey របស់ខ្ញុំមួយនេះ ..»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ព័ត៌មានបន្ថែម

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

(វីដេអូ) ក្ដីស្រមៃមនុស្សស្រីចង់បាន! ពេជ្រ ពិសី ត្រូវគូដណ្ដឹងរៀបចំកម្មពិធី Surprise មួយនៅមាត់សមុទ្រ មុនកាន់ដៃគ្នាចូលរោងការ

តារាជើងចាស់ TVB ម្នាក់ ទម្លាយទាំងអួលដើម-ក គ្មានចំណូលចិញ្ចឹមជីវិត ក្នុងវ័យ ៦៧ ឆ្នាំ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

ស្វែងរកព័ត៌មាន​ ឬវីដេអូ