គូពីបុព្វេ! ទម្លាយមុខគូស្នេហ៍តារាភេទទី ៣ មាឌយក្ស ២ រូប សុទ្ធជាប្រុសពិត មុខមាត់សង្ហាៗខ្លាំង
ជឿជាក់ថាទស្សនិកជនប្រាកដជាស្គាល់ និង ដឹងខ្លះៗរួចមកហើយ នូវរឿងរ៉ាវស្នេហារបស់តារាភេទទី ៣ ពីររូប គឺនាង ផេនខេក និង យ៉េយ៉េ មិនខាន ដែលពេលនេះពួកគេកំពុងតែមានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ។ ក្រោយពីពួកគេបានបើកបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈឱ្យមហាជនបានឃើញហើយនោះ កេរ្ដិ៍ឈ្មោះរបស់តារាភេទទី ៣ ទាំងពីរដួងនេះ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងដែរ ហើយអ្នកទាំងពីរក៏កំពុងតែធ្វើឱ្យទស្សនិកជន មួយចំនួនពិសេសមិត្តនារីៗបាននាំគ្នាច្រណែនដែលមានគូស្នេហ៍សុទ្ធតែជាបុរសមានរូបស្រស់សង្ហាៗខ្លាំង ។
១-នាង យ៉េ យ៉េ
តារាកំប្លែងសាច់សខ្ចីរូបនេះវិញ ទើបតែបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈ កាលពីចុងខែមករា ឆ្នាំ ២០២១ កន្លងទៅ ។ ក្នុងនោះដែរគូស្នេហ៍ កញ្ញា យ៉េ យ៉េ ត្រូវបានគេស្គាល់ថាជាអ្នកសិល្បៈដូចគ្នា គឺលោក ផាឌុន ជាបុរសដែលមានរូបរាងសង្ហា ថែមទាំងជាដៃគូសម្ដែងនៅក្នុងក្រុមជាមួយនាង និង មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល ៤ ឆ្នាំមកហើយ ។
២. ពិធីការិនី ផេនខេក
ពិធីការិនីដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង នៅក្នុងកម្មវិធីជជែកកម្សាន្ត 3 Fun តាមរយៈកាយវិការ ក៏ដូចជាពាក្យសម្ដីពូកែកំប្លុកកំប្លែងរបស់នាងដែលអាចឱ្យទស្សនិកជនមានភាពសប្បាយរីករាយ ។ ចំពោះជីវិតស្នេហារបស់ ផេនខេក វិញ កំពុងតែមានភាពផ្អែមល្ហែមខ្លាំង ក្រោយនាងបានបង្ហាញមុខរបស់គូស្នេហ៍ដែលមានរូបរាងស្រស់សង្ហាជាសាធារណៈកាលពីពេលកន្លងទៅ ។ កាន់តែពិសេសនោះ កាលពីពេលកន្លងទៅនេះ ផេនខេក និង គូស្នេហ៍ក៏បានដឹកដៃគ្នាទៅថត Pre- Wedding ឱ្យមហាជនលាន់មាត់សរសើរគ្រប់គ្នា ។