MSI Raider 18 HX AI A2XW ជាឡេបថបដំបូងបង្អស់ជាមួយ RTX 5080 ក្នុងប្រទេសកម្ពុជា

Share This

ថ្មីៗនេះ ក្រុមហ៊ុន MSI ទើបតែនាំយកនូវកុំព្យូទ័រម៉ូដែលស៊េរីថ្មី Raider 18 HX AI A2XW ដែលជាកុំព្យូទ័រលេងហ្គេមដ៏មានសមត្ថភាពខ្លាំងក្លា មានបំពាក់នូវបន្ទះឈីប Intel® Core™ Ultra 9 Processor 275HX ហើយនឹងមានការគាំទ្រដោយក្រាហ្វិកកាតជំនាន់ចុងក្រោយបំផុត NVIDIA® GeForce RTX™ 5080 Laptop GPU ថែមទៀតផង។

លក្ខណៈសម្បត្តិរបស់កុំព្យូទ័រ Raider 18 HX AI A2XW

– ស៊ីភីយូ Intel® Core™ Ultra 9 Processor 275HX
– ក្រាហ្វិកកាតដាច់ NVIDIA® GeForce® RTX 5080 16GB GDDR7
– រ៉េម RAM: 32GB DDR5 (16×2)
– ទំហំផ្ទុក Storage: SSD 4TB M2 PCIE
– បន្ទះអេក្រង់ 18″ UHD+ ( 3840 x 2400 ) MiniLED 120Hz, 100% DCI-P3
– ប្រព័ន្ធបន្ថយកម្ដៅ Cooling: Cooler Boost 5 Advanced
– មុខងារ AI Features: AI-enhanced ជំនួយកម្លាំង performance & បន្ថយកម្ដៅ cooling
– ភ្លើង RGB Mystic Light: កំណត់ពណ៌ទៅតាមរបៀបលេងហ្គេមរបស់អ្នក

បំពាក់ក្រាហ្វិកកាតដាច់ GeForce RTX 50 Series Laptop GPUs

ដំណើរការដោយ NVIDIA Blackwell, ធ្វើឲ្យក្រាហ្វិកកាតដាច់ GeForce RTX™ 50 Series Laptop GPUs នាំយកកម្លាំងខ្លាំងខុសប្លែកពីមុនសម្រាប់ gamers និង creators ទាំងអស់។ ដោយភ្ជាប់មកជាមួយកម្លាំង AI horsepower អនុញ្ញាតឲ្យ RTX 50 Series បើកបទពិសោធថ្មី និង ក្រាហ្វិកជំនាន់បន្ទាប់។ ការដំឡើងកម្លាំងលេងហ្គេមជាមួយ NVIDIA DLSS 4 ធ្វើការបង្កើតបំពេញរូបភាពនៅក្នុងល្បឿនលឿនមិនធ្លាប់មានពីមុនមក និង ជួយបើកគំនិតច្នៃប្រឌិតរបស់អ្នកជាមួយ NVIDIA Studio ផងដែរ។ សមត្ថភាពទាំងអស់នេះស្ថិតនៅក្នុងតួខ្លួនស្ដើង និង កាន់ថ្មបានយូរ តាមរយៈការរៀបចំធ្វើឲ្យប្រសើរឡើងដោយ Max-Q ជាជំនួយ។

ពន្លឺភ្លើងឡើង

ពន្លឺ Mystic Light ជាមួយនឹងការរចនារបារពន្លឺម៉ាទ្រីស matrix របស់ Raider 18 HX AI គឺជាចំណុចខ្ពស់ដ៏សំខាន់នៃពន្លឺ RGB ទាំងអស់។ របារពន្លឺម៉ាទ្រីសបង្ហាញពីសោភ័ណភាពថ្មីនៃបច្ចេកវិទ្យា និង អនាគត។ ជាមួយនឹងភ្លើងជាង 16.8 លានពណ៌ វាអាចឲ្យកំណត់ពន្លឺភ្លើងបានដោយផ្ទាល់ខ្លួន និង បង្កើតបរិយាកាសលេងហ្គេមសម្រាប់អ្នកលេងហ្គេម។

អេក្រង់ច្បាស់រស់រវើក 18-អ៊ីង 4K Mini LED 120Hz Display

អ្នកប្រើប្រាស់នឹងរីករាយជាមួយនឹងភាពរស់រវើកនៃអេក្រង់ទំហំ 18-អ៊ីង ជាប្រភេទ Mini LED 4K ដែលផ្តល់នូវកម្រិតភាពច្បាស់ខ្ពស់មិនថាអ្នកប្រើប្រាស់នៅខាងក្នុង ខាងក្រៅ ឬ ក្រោមពន្លឺព្រះអាទិត្យនោះទេ។ កម្រិតពន្លឺរបស់អេក្រង់នេះគឺមានដល់ទៅ DisplayHDR 1000 និង ពណ៌កូល័រច្បាស់បំផុត។ ការលេងហ្គេម គឺកាន់តែអស្ចារ្យជាមួយនឹងកម្រិត 120Hz refresh rate ដែលគ្មានអ្វីប្រៀបបាននោះទេ។

MSI Raider 18 HX AI A2XWIG-200KH កំពុងដាក់លក់ក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ ជាមួយតម្លៃ $4,499៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

(វីដេអូ) រងព្យុះរិះគន់មួយប្រាវ! ទីបំផុតអ្នកគាំទ្រឃើញសមិទ្ធផល N.John លើឆាកអន្តរជាតិក្នុងនាមជាកូនខ្មែរ

(វីដេអូ) ស្អប់អារម្មណ៍មួយនេះណាស់! ណាន វីសារ ត្អូញទាំងព្រួយចិត្ត ខណៈឪពុកជាកងទ័ពជួរមុខ ព្យាបាលកន្លះខែហើយ នៅមិនទាន់ធូរស្រាលព្រោះផ្សែងពុល

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ