ការពិត ១០ យ៉ាងរបស់មនុស្សស្រី បើបុរសពូកែរឿងហ្នឹង ធានាស្រីៗតោងស្អិត អាចផ្ញើជីវិតលុះក្ស័យមិនទៅណា

Share This

ពិតមែនទៅ មនុស្សស្រីមិនពិបាកក្នុងការស្គាល់ចិត្តនោះទេ ហើយបើបុរសអាចដឹងពីការពិតខ្លះៗរបស់ពួកគេ ធានាថា មិនថាមនុស្សស្រីបែបណា លំដាប់ណា ដឹងតែបាក់ចិត្ត ផ្ញើជីវិតលើអ្នកតែម្តង។ តួយ៉ាង តាមរយៈទំព័រហ្វេសប៊ុក ផ្នត់គំនិតសហគ្រិន មានការពិត ១០ យ៉ាង អំពីមនុស្សស្រី ដែលបុរសគួរយល់ដឹង។

១. មនុស្ស​ស្រី​ទាក់ទាញ​ចិត្ត​នឹង​បុរស​ដែល​មាន​អនាម័យ​ល្អ មានរបៀបរៀបរយ និង ​មាន​មន្ត​ស្នេហ៍

មនុស្ស​ស្រី​តែង​កត់សម្គាល់​ពី​រូបរាង​ខាង​ក្រៅ​មុន​គេ។ បុរស​ដែល​មាន​ក្លិន​ខ្លួន​ល្អ សក់​ស្អាត សម្លៀកបំពាក់​រៀបរយ និង ​មាន​អាកប្បកិរិយា​ថ្លៃថ្នូរ អាច​បង្កើត​ចំណាប់​អារម្មណ៍​ល្អ​តាំងពី​ដំបូង ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​មន្ត​ស្នេហ៍។

២. ពួកគេ​ត្រូវការ​បង្អែក​រឹងមាំ ជាជាង​បុរស​ដែល​ទន់ជ្រាយ ឬ​ខ្សោយ​ផ្លូវចិត្ត

មនុស្ស​ស្រី​ចង់​បាន​ដៃគូ ​ដែល​អាច​ធ្វើ​ជា​ទីពឹង​ពាក់​បាន មិនមែន​ជា​មនុស្ស​ដែល​តែងតែ​ស្ទាក់ស្ទើរ​ ឬ​គ្មាន​ភាព​ក្លាហាន​ក្នុង​ការ​សម្រេចចិត្ត​នោះ​ទេ។ ភាព​រឹងមាំ​ក្នុង​ចិត្ត​គំនិត និង​ ការ​ទទួល​ខុសត្រូវ គឺ​ជា​ចំណុច​សំខាន់​ដែល​ពួកគេ​តែង​រក​មើល។

៣. មនុស្ស​ស្រី​ចូលចិត្ត​ឱ្យ​បុរស​បង្ហាញ​អារម្មណ៍​ពិតប្រាកដ​ចំពោះ​ពួកគេ

ការ​បង្ហាញ​អារម្មណ៍​ដោយ​ស្មោះត្រង់ មិនមែន​ជា​ភាព​ទន់ខ្សោយ​ឡើយ តែវា​បង្ហាញ​ពី​ភាព​ជឿជាក់​លើ​ខ្លួនឯង និង​​ ទុកចិត្ត​លើ​ដៃគូ។ ពេល​បុរស​ហ៊ាន​បង្ហាញ​ក្ដី​ស្រឡាញ់ ក្ដី​បារម្ភ ឬ​សូម្បី​តែ​ភាព​ងាយ​រងគ្រោះ នោះ​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​កាន់តែ​ស៊ីជម្រៅ។

៤. ពួកគេ​រីករាយ​នឹង​​សរសើរ និង​ ចូលចិត្ត​ទទួល​កាដូ

​សរសើរ​ដោយ​ស្មោះត្រង់​ចំពោះ​អ្វី ​ដែល​មនុស្ស​ស្រី​បាន​ប្រឹងប្រែង​ធ្វើ ឬ​ចំពោះ​សម្រស់​របស់​ពួកគេ អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​កម្លាំង​ចិត្ត និង ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​កោតសរសើរ។ ចំណែក​កាដូ​វិញ មិន​ចាំបាច់​មាន​តម្លៃ​ថ្លៃ​ពេក​នោះ​ទេ! គ្រាន់តែ​ជា​វត្ថុ​តំណាង​នៃ​ការ​យកចិត្តទុកដាក់​ក៏​គ្រប់គ្រាន់​ដែរ។

៥. ពេល​នៅ​ក្បែរ​បុរស មនុស្ស​ស្រី​តែង​យកចិត្តទុកដាក់​លើ​គ្រប់​ព័ត៌មាន​លម្អិត​របស់​បុរស រាប់​តាំងពី​ ​ស្លៀកពាក់ ​តុបតែង​ខ្លួន ជាពិសេស​ស្បែកជើង

មនុស្ស​ស្រី​មាន​ភ្នែក​គិត​ពី​រឿង​តូចតាច។ ពួកគេ​តែង​សង្កេត​មើល​ពី​របៀប​ដែល​បុរស​ម្នាក់​ស្លៀកពាក់ ស្ទីល​សក់ ក្រចក​ដៃ ឬ​សូម្បី​តែ​ភាព​ស្អាត​នៃ​ស្បែកជើង។ ទាំងនេះ​បង្ហាញ​ថា​បុរស​នោះ​យកចិត្តទុកដាក់​លើ​ខ្លួនឯង ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​គោរព​ខ្លួនឯង។

៦. នៅពេល​ជួប​បញ្ហា​លំបាក​ចិត្ត មនុស្ស​ស្រី​ត្រូវការ​អ្នក​ដែល​យល់ចិត្ត​ស្តាប់​ពួកគេ

ពេល​មាន​បញ្ហា មនុស្ស​ស្រី​ច្រើន​តែ​ចង់​បញ្ចេញ​អារម្មណ៍​របស់​ពួកគេ។ ពួកគេ​មិន​ចាំបាច់​ទាមទារ​ដំណោះស្រាយ​ភ្លាមៗ​នោះ​ទេ! តែ​គ្រាន់តែ​ត្រូវការ​អ្នក​ស្តាប់​ដោយ​យកចិត្តទុកដាក់ និង​ យល់ពី​អារម្មណ៍​របស់​ពួកគេ។ ​ស្តាប់​ដោយ​ក្តី​អាណិត​អាសូរ​គឺ​សំខាន់​បំផុត។

៧. ក្នុង​ការ​ពិភាក្សា ពួកគេ​ត្រូវការ​ដំបូន្មាន និង​​ជួយ​សម្រេចចិត្ត

ទោះបីជា​មនុស្ស​ស្រី​អាច​គិត​បាន​ស៊ីជម្រៅ​ក៏ដោយ ពេលខ្លះ​ពួកគេ​នៅ​តែ​ត្រូវការ​មតិ​យោបល់​ពី​បុរស​ដែល​ខ្លួន​ទុកចិត្ត ដើម្បី​ជួយ​ថ្លឹងថ្លែង​ពី​ជម្រើស​ផ្សេងៗ និង​សម្រេចចិត្ត​បាន​ល្អ​ប្រសើរ។ នេះ​បង្ហាញ​ពី​ការ​សហការ​គ្នា​ក្នុង​ទំនាក់​ទំនង។

៨. មនុស្ស​ស្រី​មិន​អាច​ទ្រាំទ្រ​បាន​ឡើយ ប្រសិនបើ​មាន​អារម្មណ៍​ថា​បុរស​លាក់បាំង​អ្វីមួយ​ពី​ពួកគេ ឬ​ថា​ពួកគេ​គ្មាន​តម្លៃ​សម្រាប់​បុរស​នោះ

ភាព​ស្មោះត្រង់ និង ​ការ​ទុកចិត្ត​​ជា​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​មួយ​ដ៏​រឹងមាំ។ ប្រសិនបើ​មនុស្ស​ស្រី​មាន​អារម្មណ៍​ថា​បុរស​លាក់លៀម​អ្វីមួយ ឬ​មិន​បាន​ឱ្យ​តម្លៃ​លើ​ពួកគេ នោះ​នឹង​ធ្វើ​ឲ្យ​​បាត់បង់​ការ​ទុកចិត្ត និង​ ប៉ះពាល់​ដល់​ទំនាក់​ទំនង​យ៉ាង​ធ្ងន់ធ្ងរ។

៩. ពួកគេ​មិន​ចូលចិត្ត​បុរស​ដែល​យល់ព្រម​តាម​គ្រប់​រឿង​របស់​ពួកគេ​នោះ​ទេ!

មនុស្ស​ស្រី​ចង់​បាន​បុរស​ដែល​មាន​ជំហរ​ផ្ទាល់​ខ្លួន និង​ហ៊ាន​បញ្ចេញ​មតិ​យោបល់​ដោយ​ស្ថាបនា។ ​យល់ព្រម​តាម​គ្រប់​រឿង​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​គិត​ថា​បុរស​នោះ​គ្មាន​គំនិត​ផ្ទាល់​ខ្លួន ឬ​មិន​បាន​យកចិត្តទុកដាក់​ពិតប្រាកដ។

១០. មនុស្ស​ស្រី​តែងតែ​គិតគូរ​ពី​ខ្លួនឯង​ច្រើន

នេះ​មិនមែន​មានន័យថា​មនុស្ស​ស្រី​ជា​មនុស្ស​អាត្មានិយម​នោះ​ទេ! តែ​វា​បង្ហាញ​ពី​ភាព​យកចិត្តទុកដាក់​ចំពោះ​សុខភាព សម្រស់ អាជីព និង ​ការ​អភិវឌ្ឍន៍​ខ្លួនឯង។ ពួកគេ​ចង់​ក្លាយជា​មនុស្ស ​ដែល​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​ខ្លួនឯង និង​សម្រាប់​អ្នក​ដែល​ខ្លួន​ស្រឡាញ់៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែបែរជាសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ដោយដូរនឹងគោមួយក្បាល

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ព័ត៌មានបន្ថែម

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ស្វែងរកព័ត៌មាន​ ឬវីដេអូ