pandapro បង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធីសម្ពោធរបស់ foodpanda នាពេលថ្មីៗនេះ
កាន់តែអស្ចារ្យមែនទែន! កាលពីថ្ងៃទី ១៧ ខែវិចិ្ឆកា ឆ្នាំ ២០២២ ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន foodpanda បានរៀបចំកម្មវិធីសម្ពោធសេវាកម្មថ្មីមួយទៀត ដែលបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុននៅក្នុងអគារ GIA នៅកោះពេជ្រតែម្តង ដើម្បីណែនាំអំពីកម្មវិធីសមាជិកថ្មីរបស់ក្រុមហ៊ុនដែលមានឈ្មោះថា pandapro។
កម្មវិធីចាប់ផ្ដើមតាំងពីម៉ោង ៩ ព្រឹក ជាមួយនឹងការចូលរួមពីសំណាក់ដៃគូសហការរបស់ foodpanda អ្នកជំនាញជាតារាកិត្តិយស និង អ្នកគ្រប់គ្រងកំពូលៗរបស់ foodpanda ផ្ទាល់ជាច្រើនរូប ដើម្បីមកបង្ហាញចំណាប់អារម្មណ៍ និង ការត្រេកអរផងដែរ។
តើ pandapro ជាអ្វី? pandapro គឺជាគម្រោងសមាជិកដ៏ថ្មីសន្លាងមួយរបស់ foodpanda ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ព្រោះ pandapro ត្រូវបានគេបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួល និងគម្រោងសន្សំសំចៃដល់អតិថជន foodpanda គ្រប់រូប។ អត្ថប្រយោជន៍ពិសេសដែលសមាជិក pandapro នឹងទទួលបានមានដូចជាប្រូម៉ូសិនពិសេសៗ ការបញ្ចុះតម្លៃបន្ថែម និង សេវាកម្មកាន់តែប្រសើរជាងមុនទៀត!
មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីសម្ពោធក៏បានបង្ហើបថា អតិថជន foodpanda ទាំងអស់ដែលភ្ជាប់ជាសមាជិក pandapro ឥឡូវនេះ នឹងចំណេញបានច្រេីន ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃរហូតទៅដល់ ១០ ដង ក្នុងមួយខែ ការបញ្ចុះតម្លៃចាប់ពី 20% ឡេីងទៅ និង ពិសេសជាងគេនោះគឺ ឱកាសឈ្នះរង្វាន់ iPhone 14 Pro ថ្មី ចាប់ពីថ្ងៃ 15 ខែធ្នូ ឆ្នាំ 2022 រហូតដល់ថ្ងៃ 15 ខែកុម្ភៈ ឆ្នាំ 2023!
ជ្រើសរើសយកគម្រោងកាន់តែវែង លោកអ្នកកាន់តែចំណេញ! អ្នកទាំងអស់គ្នាអាចក្លាយជាសមាជិកថ្មីរបស់ pandapro ក្នុងតម្លៃត្រឹមតែ ៖
– $2.99 / ខែ
– $14.99 / កន្លះឆ្នាំ
– $24.99/ ពេញមួយឆ្នាំ
អ្នកទាំងអស់គ្នាអាចជ្រេីសរេីសកញ្ចប់ដែលសិក្ក័សមជាមួយតម្រូវការរបស់ខ្លួន ហើយភ្ជាប់ជាសមាជិក pandapro បានតាមកម្មវិធីទូរស័ព្ទ foodpanda ដែលមាននៅលើ App Store (apps.apple.com/th/app/foodpanda-food-delivery) និង Google Play (play.google.com/store/apps/)៕