ថ្មីៗកន្លងទៅនេះ មហាជននិយមតាមដានជីវិតការងារ និង ជីវិតឯកជនរបស់តារាចម្រៀងស្រីវ័យក្មេង វីរៈ និច្ច ច្បាស់ជាបានជ្រាបហើយថា ក្រោយពីរយាលពីសិល្បៈមួយរយៈធំបន្ទាប់ពីរៀបការ និង ទទួលបានចំណងដៃកូនប្រុសអាយុជាង ២ ឆ្នាំ មកនោះ តារាចម្រៀងរូបនេះ ក៏ហាក់លិបលនៅឡើយក្នុងវិស័យចម្រៀង។ ក្នុងនោះ គេបានឃើញ អ្នកនាង វីរៈ និច្ច បានចេញចម្រៀងយូរៗម្តង និង បានបង្ហាញវត្តមានលើឆាកម្តងម្កាលប៉ុណ្ណោះ។
ជាក់ស្តែង មូលហេតុនៃការរយាលលើវិថីសិល្បៈនោះដែរ ក៏ព្រោះអ្នកនាង វីរៈ និច្ច មមាញឹកក្នុងនាមជាថៅកែហាងជាច្រើនកន្លែង ទាំងនៅក្នុងទីក្រុងភ្នំពេញ និង ក្រុងព្រះសីហនុ។ លើសពីនោះ អ្នកម៉ាក់រូបស្រស់ វីរៈ និច្ច ក៏បើកលក់ផលិតផលថែសម្រស់តាមអនឡាយទៀតផង។
ទន្ទឹមនឹងភាពមមាញឹកក្នុងមុខជំនួញក្នុងដៃច្រើនកន្លែង និង រស់នៅយ៉ាងមានសុភមង្គលផងនោះ ថ្មីៗនេះ អ្នកគាំទ្របានចូលរួមអបអរសាទរដល់អ្នកនាង វីរៈ និច្ច និង ស្វាមី ខណៈអ្នកនាង បានបង្ហាញវីដេអូកំពុងពពោះកូនទី ២។ ក្នុងនោះ បើទោះជាមិនទាន់ប្រាប់ពីភេទកូនក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែមហាជនជូនពរឱ្យអ្នកម៉ាក់រូបនេះ មានសុខភាពល្អផងដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖