នៅរៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និង កងកម្លាំងកម្ពុជាកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ។
ក្នុងនោះ តាមសេចក្តីប្រកាសនេះដែរ ធ្វើឡើងបញ្ជាក់ពីការចូលទស្សនាប្រាសាទតាមាន់ធំពីសំណាក់អ្នកទេសចរថៃប្រមាណ ១០០ នាក់ ដោយក្នុងនោះក៏មានវត្តមានរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និង ជាប្រធានគណបក្សភុំចៃថៃផងដែរ។ ម្យ៉ាងវិញទៀត ការឡើងទៅកាន់ប្រាសាទតាមាន់ធំ ពីសំណាក់អ្នកទេសចរថៃនោះ បានឡើងទៅនៅពេលវេលា ដែលប្រាសាទតាមាន់ធំត្រូវបិទ និង មិនបានជូនដំណឹងជាមុនដូចការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃនោះទេ។
សូមអានសេចក្តីលម្អិតខាងក្រោម៖