ទម្លាយការពិតមួយចំនួន ទាក់ទងនឹងការមានផ្ទៃពោះវ័យខ្ទង់ ៣០ ឆ្នាំ
វាមិនមានអ្វីដែលអាចនិយាយថា ជាពេលវេលាត្រឹមត្រូវ ឬខុសក្នុងការមានផ្ទៃពោះឡើយ ប៉ុន្តែការមានកូនក្នុងវ័យខុសៗគ្នាក៏មានប្រយោជន៍របស់វាខុសៗគ្នា ហើយក៏មានមធ្យោបាយជាច្រើនក្នុងការថែរក្សាខ្លួនឯង និង កូនដែលកើតមកតាមរបៀបរៀងៗខ្លួនផងដែរ។ ខាងក្រោមនេះ «ប្រជាប្រិយ» នឹងបង្ហាញអំពីការពិតមួយចំនួនទាក់ទងនឹងការមានផ្ទៃពោះក្នុងវ័យខ្ទង់ ៣០ឆ្នាំ៖
លទ្ធភាពអាចមានកូន
ក្នុងវ័យពាក់កណ្តាល ៦០ឆ្នាំ អាចនិយាយបានថា ជាពេលវេលាអាចមានលទ្ធភាពមានកូនកម្រិតមធ្យម។ យ៉ាងណាមិញ លទ្ធភាពអាចមានកូនបានចាប់ផ្តើមថយចុះចាប់ពីអាយុពី ៣០ ទៅ៤០ឆ្នាំ ប៉ុន្តែអ្នកនៅតែអាចមានផ្ទៃពោះបានដដែលទេ។ តាមពិតទៅ នៅពេលអ្នកឈានជើងចូលដល់អាយុខ្ទង់ ៣០ឆ្នាំ បម្រែបម្រួលអ័រម៉ូនអាចធ្វើឲ្យរាងកាយបញ្ចេញមេជីវិតញីច្រើនក្នុងពេលជ្រុះអូវុលម្តងៗ ដែលជាហេតុនាំឲ្យអ្នកងាយនឹងមានកូនភ្លោះ។
អ្នកទំនងជាមានរបៀបរស់នៅដែលផ្តល់សុខភាពល្អជាងមុន
អ្នកប្រហែលជាយល់ថា វាអាចនឹងពិបាកក្នុងការសម្រេចចិត្តដើម្បីមានកូន ហើយរឿងនេះអាចលើកទឹកចិត្តដល់ស្ត្រីឲ្យមានភាពកាន់តែច្បាស់លាស់ថែមទៀតក្នុងការមានសុខភាពល្អសិនមុននឹងយកកូន។
អ្នកទំនងជាមិនឆាប់សម្រាលលឿនទេ
សាច់ដុំជាច្រើនដែលចូលរួមក្នុងការសម្រាលកូន ងាយនឹងចុះខ្សោយជាងមុនសម្រាប់ម្តាយថ្មីថ្មោងដែលមានអាយុខ្ទង់ ៣០ឆ្នាំ ដោយសារតែវាមិនធ្លាប់ប្រើប្រាស់ក្នុងការសម្រាលពីមុន ដូច្នេះ អ្នកអាចនឹងត្រូវការពេលយូរបន្តិចក្នុងការសម្រាលកូន។
អ្វីដែលអ្នកអាចធ្វើបាន
ពេលឥឡូវនេះ អ្នកបានយល់ដឹងគ្រប់គ្រាន់ហើយអំពីខ្លួនឯង ដូច្នេះអ្នកអាចត្រៀមខ្លួនច្រើនសម្រាប់ការលំបាកនានា រួមទាំងការមើលថែមនុស្សម្នាក់ទៀតដែលនឹងបង្ហាញមុខនាពេលខាងមុខនេះ។ ចូរព្យាយាមឈប់សម្រកឲ្យបានច្រើននៅថ្ងៃដែលត្រូវសម្រាល។ ចូរប្រើពេលវេលាដើម្បីបន្ធូរអារម្មណ៍ឲ្យបានច្រើន។ ស្ត្រីដែលស្ថិតក្នុងវ័យខ្ទង់ ៣០ឆ្នាំ ច្រើនតែត្រូវការធ្វើការរហូតដល់ពពោះបាន ៣៧សប្តាហ៍ឯណោះ ដូច្នេះពួកគេអាចនឹងនឿយហត់ច្រើនក្នុងពេល និង ក្រោយពេលសម្រាល។ ចូរព្យាយាមសម្រាកក្នុងថ្ងៃដែលត្រូវសម្រាកផង ហើយបើមានពេលអាចហាត់យូហ្គាខ្លះក៏ល្អដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ motherandbaby.co.uk
ឧបត្ថម្ភដោយ ៖ UniDry