៥ ចំណុចគួរយល់ដឹង បើស្រ្តីជាម្តាយមិនចង់ឱ្យរលូតកូន !
អ្វីដែលជាការពិតនោះគឺថាភាគច្រើននៃការរលូតកូនភ្លាមៗបង្កឡើងដោយភាពមិនធម្មតារបស់ហ្សែន ដែលវានៅឆ្ងាយពីការគ្រប់គ្រងរបស់ស្ត្រីជាម្តាយឆ្ងាយណាស់ ។ ករណីភាគច្រើន វាមិនមានអ្វីដែលអ្នកអាចធ្វើបានចំពោះមូលហេតុនៃការរលូតកូនឡើយ ហើយក៏មិនមានអ្វីដែលអ្នកអាចបង្ការវាបានដែរ ។ វាគឺជាជំងឺដ៏ពិបាកបំផុតមួយ ប៉ុន្តែវាមិនមានការព្យាបាលអ្វីមួយដែលមានប្រសិទ្ធភាពបំផុតចំពោះរឿងនេះឡើយ ។ យ៉ាងណាមិញ របៀបរស់នៅដែលផ្តល់សុខភាពល្អទាំងមុន និង ក្នុងពេលមានផ្ទៃពោះ ប្រហែលជាអាចជួយបានខ្លះ ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែធ្វើបើសិនជាមិនចង់ឲ្យរលូតកូនទេ ៖
បើសិនជាអ្នកមិនទាន់ត្រៀមខ្លួនរួចក្នុងការមានផ្ទៃពោះទេ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីផ្តល់ប្រឹក្សា ដោយគ្រូពេទ្យនឹងពិនិត្យទៅលើប្រវត្តិជំងឺរបស់អ្នក សួរអំពីរបៀបរស់នៅ ការពិនិត្យរាងកាយជារៀងរាល់ខែ និង បូមឈាមទៅពិនិត្យរកមើលក្រុមឈាម Rh Factor និង មើលអង់ទីគ័រជំងឺអ៊ុតស្វាយ និង ជំងឺស្អួច ។ បើសិនជាអ្នកមិនបានចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងដ៏ធ្ងន់ធ្ងរនេះទេ អ្នកត្រូវតែធ្វើវាឥឡូវ ។ ការដែលមិនបានចាក់វ៉ាក់សាំង ក៏នឹងមិនបង្កើនឱកាសនៃការរលូតកូនដែរ តែវ៉ាក់សាំងនេះមិនអាចចាក់បានឡើយបើសិនជាអ្នកមានផ្ទៃពោះហើយនោះ ព្រោះវាផ្ទុកទៅដោយវីរុសរស់ ។
១-ញ៉ាំអាហារមានតុល្យភាព
អ្នកប្រហែលជាបានប្រើប្រាស់ថ្នាំបំប៉នថែរក្សាគ័ររួចហើយ ប៉ុន្តែមិនបានគិតថាវាគឺជាឱសថទិព្វនោះទេ ។ របបអាហារដែលផ្តល់សុខភាព និង មានតុល្យភាពគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានវីតាមីន និង ជីវជាតិដែលរាងកាយត្រូវការដើម្បីផ្តល់ឲ្យកូនគ្រប់គ្រាន់ ។ ការសិក្សាបានរកឃើញថា ការដែលញ៉ាំបន្លែ និង ផ្លែឈើស្រស់គ្រប់ប្រភេទរាល់ថ្ងៃ អាចបន្ថយឱកាសនៃការរលូតកូនបានយ៉ាងគួរឲ្យកត់សម្គាល់ ។
២-ហាត់ប្រាណកម្រិតមធ្យម
អ្នកគួរតែបន្តទម្លាប់ហាត់ប្រាណធម្មតានៅពេលដែលមានផ្ទៃពោះ គ្រាន់តែកុំហាត់ខ្លាំងពេក ។ ការស្រាវជ្រាវនិយាយថា ការហាត់ប្រាណកម្រិតខ្ពស់ចាប់ពី ៨ ម៉ោងឡើងទៅក្នុងមួយសប្តាហ៍ ក្នុងពេលមានផ្ទៃពោះអាចបង្កើនឱកាសនៃការរលូតកូនបាន ។
៣-កាត់បន្ថយជាតិកាហ្វេអ៊ីន
គ្រូពេទ្យខ្លះបានណែនាំឲ្យស្ត្រីជាម្តាយកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនមិនឲ្យលើសពី ២០០ មីល្លីក្រាមក្នុងមួយថ្ងៃឡើយ ដែលវាស្មើនឹង ៣៥៥ មីល្លីលីត្រកាហ្វេ «តែ» ឬ ភេសជ្ជៈមានជាតិកាហ្វេអ៊ីនផ្សេងទៀត ។
៤-ចៀសវាងការប្រើថ្នាំ ជក់បារី និង គ្រឿងស្រវឹង
សារធាតុអស់ទាំងនេះ សុទ្ធតែត្រូវបានគេដឹងរួចហើយថា អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះប្រឈមកាន់តែខ្លាំងនឹងការរលូតកូន ។
៥-គ្រប់គ្រងស្ត្រេសឲ្យបានល្អ
ក្រៅពីជួយឲ្យអារម្មណ៍ល្អ ការដែលធ្វើខ្លួនឲ្យធូរស្រាល ប្រហែលជាមានប្រយោជន៍ដល់សុខភាពនៃការមានផ្ទៃពោះអ្នកដែរ ។ ការសិក្សាមួយបានឲ្យដឹងថា ស្ត្រីដែលនិយាយថាពួកគេមានអារម្មណ៍រីករាយ ធូរស្រាលក្នុងចិត្ត និង គ្រប់គ្រងភាពស្ត្រេសបានល្អ ទំនងជាបន្ថយការរលូតកូនបានដល់ ៦០ ដែរ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com