![ឆ្ងាញ់ហើយប្រយោជន៍ខ្ពស់ទៀត ការញុំាទុរេនអាចជួយឱ្យប្តីប្រពន្ធឆាប់មានកូនដូចប្រាថ្នា](https://www.popular.com.kh/wp-content/uploads/2024/05/Master-for-Web-10.jpg)
ឆ្ងាញ់ហើយប្រយោជន៍ខ្ពស់ទៀត ការញុំាទុរេនអាចជួយឱ្យប្តីប្រពន្ធឆាប់មានកូនដូចប្រាថ្នា
ទុរេនត្រូវបានគេចាត់ទុកជាស្តេចផ្លែឈើ ដោយសារតែវាមានក្លិនខ្លាំង ឯរសជាតិផ្អែមមុតជាងផ្លែឈើណាៗទាំងអស់។ ខណៈការញុំាទុរេនអាចមានប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព ទន្ទឹមគ្នានេះអ្នកស្រាវជ្រាវក៏បានរកឃើញថា ការញុំាទុរេនអាចជួយជំរុញដល់លទ្ធភាពមានកូនផងដែរ។ ជាក់ស្តែង ទុរេនជាប្រភពផ្ទុកទៅដោយវីតាមីន B6 ដែលផ្តល់ប្រមាណ ១៥ % នៃបរិមាណ ១០០ ក្រាម ដែលណែនាំឱ្យទទួលយកប្រចាំថ្ងៃ។ វីតាមីន B6 មានសារសំខាន់ក្នុងការគ្រប់គ្រងអ័រម៉ូនភេទ និង ជួយដល់សុខភាពបន្តពូជទាំងបុរស និង ស្ត្រី។
សម្រាប់ស្ត្រីដែលកំពុងព្យាយាមមានកូន ការគ្រប់គ្រងបរិមាណអ័រម៉ូន estrogen និង អ័រម៉ូន progesterone ពិតជាមានសារសំខាន់ សម្រាប់ការបញ្ចេញពងអូវុល (មេជីវិតញី) និង វដ្តរដូវដែលមានសុខភាពល្អ។ ការកង្វះវីតាមីន B6 អាចពន្យារដល់ការដំណើរការអ័រម៉ូនទាំងនេះ ដែលជាហេតុកាត់បន្ថយលទ្ធភាពមានកូន។ ដូចនេះ ការទទួលយកវីតាមីន B6 បានគ្រប់គ្រាន់តាមរយៈការញុំាទុរេនអាចជួយបង្កើនប្រសិទ្ធភាពអ័រម៉ូនសម្រាប់ការមានកូន។
ចំពោះបុរសវិញ វីតាមីន B6 ជាចំណែកចូលរួមក្នុងការផលិតអ័រម៉ូន testosterone និង ការផលិតមេជីវិតឈ្មោល។ តាមការស្រាវជ្រាវបានបង្ហាញថា ពពួកវីតាមីន B6 ប្រភេទគ្រាប់អាចជួយបង្កើនបរិមាណអ័រម៉ូន testosterone និង ពង្រឹងគុណភាពមេជីវិតឈ្មោល ដោយកាត់បន្ថយការបំផ្លាញដោយអុកស៊ីតកម្ម ជាពិសេសជួយបង្កើនចំនួនមេជីវិតកាន់តែច្រើនឡើងផងដែរ។ ជារួមមក ការទទួលយកវីតាមីន B6 តាមរយៈការញុំាអាហារ ដូចជាទុរេនជាដើម វាប្រាកដណាស់ដែលជួយបុរស និង ស្ត្រីទៅលើលទ្ធភាពមានកូន៕
ប្រភព៖ verywellhub