
ធ្លាប់ឮតគ្នាថា ម្ដាយជ្រុះសក់ព្រោះកូនចំណាំមុខ តែតាមពិតមកពីមូលហេតុផ្សេងទាំងនេះ
ម៉ាក់ៗភាគច្រើន ក្រោយពីសម្រាលកូនរួចភ្លាមៗ ឬកូនបានប្រមាណជា ១ ខែទៅ រមែងមានបញ្ហាសក់ជ្រុះមិនខុសគ្នានោះឡើយ។ លើសពីនោះ ម៉ាក់ៗភាគច្រើនក៏តែងតែនិយាយតគ្នាថា មូលហេតុស្ត្រីសម្រាលកូនហើយជ្រុះសក់ ក៏ព្រោះតែកូនចាំមុខ។
យ៉ាងណា ការលើកឡើងខាងលើនេះ គ្រាន់តែជាពាក្យតំណាលតគ្នាប៉ុណ្ណោះ តែការពិតទៅមូលហេតុ ស្ត្រីសម្រាលកូនរួចជ្រុះសក់ព្រោះតែបញ្ហាការប្រែប្រួលអ័រម៉ូន និង រូបរាងកាយ។ ក្នុងនោះក៏រួមមាន៖
១. កង្វះសារធាតុចិញ្ចឹម
២. ការប្រែប្រួលអ័រម៉ូន
៣. កង្វះអ័រម៉ូនទីរ៉ូអ៊ីត
៤. កត្តាហ្សែន
៥. ជំងឺស្បែកក្បាល
៦. ជំងឺគីសក្រពេញអូវែច្រើន
៧. មានបញ្ហាសុខភាពមួយដូចជា ជំងឺទឹកនោមផ្អែម និង ការឆ្លងមេរោគផ្សិត
៨. ការប្រើប្រាស់ថ្នាំជាប្រចាំ ដូចជាថ្នាំព្យាបាលការថប់បារម្ភ ថ្នាំការបាក់ទឹកចិត្ត និង ថ្នាំសម្ពាធឈាមខ្ពស់ជាដើម៕
ប្រភព៖ Baby Center