ពិតណាស់ វត្តមានរបស់តារាស្រីថៃដ៏ល្បីឈ្មោះ Mai Davikah លើទឹកកម្ពុជានៅឯខេត្តសៀមរាបកាលពីថ្ងៃទី ២០ ខែកុម្ភៈ នេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាជាច្រើនផ្ទុះចាប់អារម្មណ៍ចែករំលែកខ្លាំង នូវសកម្មភាពរបស់នាង និង បង្ហាញការទទួលសា្វគមន៍យ៉ាងកក់ក្ដៅផងដែរ។
ចំពោះដំណើរមកកាន់ទឹកដីកម្ពុជាលើកនេះ ត្រូវបានគេដឹងថាតារាស្រីរូបនេះ ត្រូវបានអញ្ជើញចូលរួមកម្មវិធីរបស់ប្រ៊េន BVLGARI AETERNA ដែលរៀបចំឡើងក្នុងខេត្តសៀមរាបនៅឯប្រាសាទបាយ័ន នៅល្ងាចថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។
ស្របពេលតារាស្រី Mai Davikah មកដល់ទឹកដីខេត្តសៀមរាបនេះដែរ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងទៀត ក្រោយពីបានឃើញតារាស្រីរូបនេះ បង្ហាញសកម្មភាពសប្បាយៗជាច្រើនអំឡុងស្នាក់នៅក្នុងសណ្ឋាគារ Raffles Grand Hotel ជាពិសេសបានបង្ហាញម្ហូប និង បង្អែមរបស់ខ្មែរយ៉ាងគួរឱ្យសរសើរ។ ក្នុងនោះ Mai Davikah ក៏បានថតរូបញ៉ាំអាកោរត្នោតខ្មែរ ដែលជារបស់តារាស្រី ស៊ីន យូប៊ីន ផ្ញើឱ្យនាងញ៉ាំជាការស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះ និង ជាមិត្តរាប់អានស្គាល់គ្នាតាមរយៈកម្មវិធីជាច្រើនកន្លងមកផងដែរ៕