ថ្មីៗនេះ តារាសម្តែងស្រី Mai Davika បានទទួលរងការវាយប្រហាររិះគន់ពីសំណាក់មហាជនទៀតហើយ ក្រោយពីមានអ្នកទម្លាយរឿងថានាងមិនខ្វល់ខ្វាយពីឪពុកបង្កើត ហើយទុកឱ្យឪពុកដេកឈឺតែម្នាក់ឯង។
យ៉ាងណាមិញ Mai Davika បានចេញមកបកស្រាយម្តងរួចទៅហើយនៅតាមបណ្តាញសង្គម X របស់នាង ដោយនាងបានឱ្យដឹងថា រឿងនេះមិនពិតនោះទេ នាងបានផ្ញើលុយកាក់ទៅចិញ្ចឹមឪពុកជានិច្ច ទោះបីជាឪពុកម្តាយនាងបានចែកផ្លូវគ្នាយូរហើយក៏ដោយ ហើយមកទល់ពេលនេះ គឺនាងមានតែម្តាយកូនពីរនាក់ប៉ុណ្ណោះ។
លុះមកដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ Mai ក៏បានផ្តល់បទសម្ភាសទៅកាន់អ្នកកាសែតម្តងទៀត ទាក់ទងនឹងរឿងខាងលើនេះនៅក្នុងកម្មវីធី BRAVE NEW WORLD NIGHT RUN។ នាងបានឱ្យដឹងទាំងសម្រក់ទឹកភ្នែកថា នាងមិនយល់ថាអ្នកដែលទម្លាយរឿងនេះចង់បានអ្វី នាងពិតជាខូចចិត្តខ្លាំងណាស់ ដែលមានគេយករូបឪពុករបស់នាងកំពុងធ្លាក់ខ្លួនឈឺមកចែកចាយបែបនេះ នាងអង្វរសុំកុំឱ្យមានការចែកចាយរឿងនេះតទៅទៀត។ នាងក៏មិនបានទាក់ទងទៅខាងឪពុកនាងដែរ ក្រោយពីកើតរឿងនេះ ព្រោះនាងមិនមែនជាមនុស្សក្នុងគ្រួសាររបស់គាត់ទៀតឡើយ៕
ប្រភព៖ Khaosod