នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ បានចេញសេចក្ដីជូនដំណឹងពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន ៣៥ នាក់ លើជំនាញចំនួន ១១ មុខ។
ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) បានឱ្យដឹងថា តម្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាទាំង ៣៥ រូបមានក្នុងមុខតំណែងដូចខាងក្រោម៖
១. មន្ត្រីបញ្ជាក់ចំណាយ ២០ រូប
២. មន្ត្រីគាំទ្របច្ចេកទេសព័ត៌មានវិទ្យា (IT Network & Maintenance) ១ រូប
៣. មន្ត្រីធានាគុណភាពទិន្នន័យជាន់ខ្ពស់ (Senior Data QA/QC) ២ រូប
៤. មន្ត្រីអភិវឌ្ឍកម្មវិធីផ្ទាំងខាងមុខ (Frontend Developer) ១ រូប
៥. មន្ត្រីអភិវឌ្ឍកម្មវិធីផ្ទាំងខាងក្រោយ (Backend Developer) ៤ រូប
៦. មន្ត្រីវិភាគផ្នែកផែនការ និងគោលនយោបាយ ១ រូប
៧. មន្ត្រីវិភាគផ្នែកច្បាប់ ១ រូប
៨. មន្ត្រីវិភាគផ្នែកសហប្រតិបត្តិការ និង ទំនាក់ទំនង ១ រូប
៩. មន្ត្រីរចនាក្រាហ្វិក ២ រូប
១០. ជំនួយការរដ្ឋបាល ១ រូប
១១. ជំនួយការហិរញ្ញវត្ថុ និង គណនេយ្យ ១ រូប
ចំពោះការជ្រើសរើសនេះ ត្រូវបានបើកចំហដល់សាធារណជនទាំងអស់ ដែលមានគុណវុឌ្ឍ និងជំនាញបច្ចេកទេស ស្របតាមតួនាទី និងលក្ខខណ្ឌតម្រូវខាងលើ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំដោយភ្ជាប់ជាមួយនូវ Cover Letter និង ប្រវត្តិរូបសង្ខេប (CV) តាមរយៈសារអេឡិចត្រូនិច (Email: npca.job.hr@gmail.com) យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៥ និង ៣០ នាទីល្ងាច៕