នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រលានយន្តហោះមរតកតេជោ នឹងបើកដំណើរការបណ្តោះអាសន្ន គឺនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥។ ព្រលានយន្តហោះនេះ មានរចនាបថជឿនលឿនក្នុងសម័យកាលថ្មី បង្ហាញពីរចនាបថស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា និង ក្នុងសម័យសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ និង សម្តេចធិបតី ហើយក៏បានរួមបញ្ចូលសំណង់មានលក្ខណៈវប្បធម៌ខ្មែរ ចម្លាក់ព្រះពុទ្ធបដិមា និង ចម្លាក់គំនូរជាច្រើនទៀត។
ជាក់ស្តែង មុននឹងការបើកដំណើរការបណ្តោះអាសន្ននាពេលខាងមុខនេះ ក្រឡេកទៅមើលការផ្សព្វផ្សាយពីអាកាសយាន្តដ្ឋានមរតកតេជោ បាន និង កំពុងផ្ទុះសុសសាយចែករំលែកពេញបណ្តាញសង្គមនានា មិនថាក្នុង ឬ ក្រៅប្រទេសនោះឡើយ ព្រោះតែព្រលានយន្តហោះអន្តរជាតិតេជោលំដាប់ 4F នេះ គឺជាព្រលានយន្តហោះធំជាងគេទី ៩ នៅក្នុងពិភពលោក ដែលបានចំណាយទឹកប្រាក់វិនិយោគប្រមាណ ១៥០០ លានដុល្លារ ក្នុងដំណាក់កាលទី ១ នៅលើផ្ទៃដីជាង ២៦០០ ហិកតា។
ជាក់ស្តែង ថ្មីៗនេះ មហាជនជាពិសេសអ្នកតាមដាន Freshie Girl និង បវរកញ្ញា ៣ រូប រួមមាន កញ្ញា មាន សូនីតា, កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី និង កញ្ញា កុយ អេនណា បានចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំង ពីភាពច្នៃប្រឌិតនៃការផ្សព្វផ្សាយពីសក្តានុពលនៃព្រលានយន្តហោះថ្មីរបស់កម្ពុជា តាមរយៈជំនាញរៀងៗខ្លួន។ ក្នុងនោះ ស្រីស្អាតទាំង ៣ រូប បានផលិតជាវីដេអូ និង ថតជារូបភាពយ៉ាងទាក់ភ្នែកជាច្រើននៃបរិវេណព្រលានយន្តហោះមរតកតេជោ។
១. មាន សូនីតា
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ មាន សូនីតា៖
២. ពេជ្រ វត្តីសារ៉ាវឌ្ឍី
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ពេជ្រវត្តី សារ៉ាវឌ្ឍី៖
៣. កុយ អេនណា
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ កុយ អេនណា៖
Photo credit : KiloTRAVEL & Mean Sonyta & Koy Anna & Pich Votey Saravody