ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

Share This

រាជាធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី ១៧ ខែសីហា ឆ្នាំ ២០២៥ ព្រឹត្តិការណ៍ដ៏ធំមួយបានកើតឡើង ដោយមានសិស្សានុសិស្សជិត ៦០០ នាក់ បានធ្វើការអបអរសាទរទៅលើសមិទ្ធផលរបស់ខ្លួនក្នុងការបញ្ចប់ការសិក្សាក្នុងកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា, ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និង កីឡា, លោកស្រី Melissa Kelly នាយកផ្នែកអប់រំអន្តរជាតិរបស់អាជ្ញាធរស្តង់ដា កម្មវិធីសិក្សាចំណេះដឹងទូទៅ នៃនាយកដ្ឋានអប់រំ រដ្ឋាភិបាលអូស្ត្រាលីខាងលិច, លោក Colin Glass ប្រធានក្រុមប្រឹក្សានៃ SpringBoard4Education និង លោក សែន ពិដែត នាយកគ្រប់គ្រងនៃ SpringBoard4Education។

ពិធីប្រគល់វិញ្ញាបនបត្រនេះត្រូវបានប្រារព្ធឡើង បន្ទាប់ពីពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានៅទីក្រុងភឺត ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។ ពិធីប្រគល់វិញ្ញាបនបត្រដែលទើបតែប្រារព្ធឡើងនៅព្រះរាជាណាចក្រកម្ពុជានេះមានការចូលរួមពីសំណាក់អ្នកចូលរួមប្រមាណ ១៥០០ នាក់ ដែលក្នុងនោះរួមមានប្អូនៗសិស្សានុសិស្ស ក្រុមគ្រួសារ គណៈគ្រប់គ្រង និង អ្នកអប់រំគ្រប់ជាន់ថ្នាក់ មកពីសាលាអន្តរជាតិទូទាំងប្រទេសកម្ពុជា ដែលនេះជាការអបអរសាទរដ៏សំខាន់មួយសម្រាប់វត្តមាននៃការអប់រំស្តង់ដាអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ទាំងពីរនេះបានរួបរួមសិស្សានុសិស្សពីបណ្តាប្រទេសនានាក្រោមស្តង់ដារនៃឧត្តមភាពសិក្សាមួយ ដែលបង្ហាញពីឥទ្ធិពលជាអន្តរជាតិនៃកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី។

«នាពេលបច្ចុប្បន្ន ចំនួនសាលាអន្តរជាតិដែលប្រើប្រាស់កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្រ្តាលីបានកើនដល់ចំនួន ១៥សាលា ជាមួយនឹងចំនួនសិស្សានុសិស្សប្រមាណ ៤០០០នាក់ ដែលកំពុងទទួលបានផលប្រយោជន៍ពីកម្មវិធីសិក្សាអន្តរជាតិនេះនៅតាមបណ្តាខេត្តចំនួន ៧ និងរាជធានីភ្នំពេញ។ នេះបង្ហាញអំពីទំនុកចិត្តរបស់មាតាបិតា និងអ្នកអាណាព្យាបាល ដែលមានទៅលើកម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្រ្តាលី»។ ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្រ្តាលី ឆ្នាំសិក្សា ២០២៤ – ២០២៥។

ជាមួយនឹងសិស្សានុសិស្សប្រមាណ ៤០០០ នាក់ ដែលកំពុងសិក្សានៅសាលាអន្តរជាតិនានាទូទាំងប្រទេសកម្ពុជា កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលីបានផ្តល់ឱ្យសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងនិងជំនាញប៉ុណ្ណោះទេ តែក៏ផ្តល់នូវទំនុកចិត្ត និង សមត្ថភាពពេញលេញដើម្បីឱ្យសិស្សគ្រប់រូបរីកចម្រើននៅក្នុងពិភពលោកដែលពោពេញទៅដោយភាពប្រកួតប្រជែងនាពេលបច្ចុប្បន្ន ក៏ដូចជាផ្តល់នូវឱកាសសិក្សា និង ការងារនៅជុំវិញពិភពលោក។ កម្មវិធីសិក្សានេះបានបើកទ្វារឱ្យសិស្សានុសិស្សគ្រប់រូបឆ្ពោះទៅកាន់ថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស និង ធ្វើឱ្យប្រាកដថាសិស្សានុសិស្សទទួលបានការសិក្សាតាមស្តង់ដារអន្តរជាតិអំឡុងពេលសិក្សាចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីលើនេះ វត្តមានរបស់គណអធិបតីទាំងអស់ បានគូសបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាង ព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្ត្រាលីក្នុងវិស័យអប់រំ ដែលបង្ហាញពីចក្ខុវិស័យរួមគ្នាក្នុងការជួយដល់សិស្សានុសិស្សកម្ពុជាឱ្យឈានដល់ការសិក្សាកម្រិតស្តង់ដារពិភពលោក និង បំផុសគំនិតប្អូនៗដែលជាអ្នកដឹកនាំជំនាន់ក្រោយ។

កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី នឹងបន្តធ្វើជាស្ពានក្នុងការភ្ជាប់រវាងប្រជាជាតិទាំងពីរ និង បង្កើតសិស្សានុសិស្សដែលនឹងមានឥទ្ធិពលទៅលើពិភពលោកនាពេលអនាគត។ សូមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សនៃឆ្នាំសិក្សា ២០២៥! ពិធីនេះគឺយើងធ្វើការអបអរសាទរដល់ដំណើរសិក្សា និង ភាពជោគជ័យរបស់ប្អូន និង ឱកាសគ្មានដែនកំណត់ដែលមាននៅខាងមុខ។

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ