មិនសូវចូលចិត្តបង្ហាញ តែការពិត សុគន្ធ និសា ជាថៅកែហាងលាក់មុខដល់ទៅ ៣ កន្លែង
មហាជនអ្នកគាំទ្រតារាចម្រៀងស្រីជួរមុខ អ្នកនាង សុគន្ធ និសា ច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ មិនត្រឹមតែមមាញឹកខ្លាំង និង មានអាជីពលើវិស័យចម្រៀងតែម្យ៉ាងនោះទេ តែអ្នកនាងក៏បានមមាញឹកលើការងារជាច្រើនក្នុងនាមជា BA ដែលត្រូវបានបណ្តាក្រុមហ៊ុនមួយចំនួនជ្រើសរើសរូបនាង។
ក្រៅពីរវល់ជាមួយការងារសិល្បៈហើយនោះ មួយរយៈចុងក្រោយនេះ តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា ក៏ហាក់យកពេលវេលាមួយផ្នែករបស់ខ្លួនចេញចូលក្រៅប្រទេសជាញឹកញាប់ជាមួយនឹងស្វាមីទៀតផង។
ស្របពេលការងារសិល្បៈ និង ក្រៅសិល្បៈរវល់ដកឃ្លាមិនរួច តែអ្នកនាង សុគន្ធ និសា ក៏មានមុខជំនួញក្នុងដៃដល់ទៅ ៣ ដែលអ្នកគាំទ្រខ្លះបានដឹង និង ខ្លះទៀតមិនទាន់បានដឹងនៅឡើយនោះទេ ដែលហាងទាំងនោះមានដូចជា ហាងអាហារ «គុយទាវខ្ចប់», ហាងលក់សម្លៀកបំពាក់ «Nisa Store» និង ជាសហស្ថានិកគ្លីនិកថែសម្រស់ The K Clinic ផងដែរ៕