សម្តីមួយម៉ាត់នេះរបស់ម្តាយ ធ្វើឱ្យ Nana រលីងរលោងទឹកភ្នែក ហើយហ៊ានលុបស្នាមសាក់ចោលគ្មានស្តាយ
ដូចដែលប្រិយមិត្តបានស្គាល់មកហើយ តួឯកស្រីកូរ៉េដ៏ល្បី Nana ដែលសម្ដែងក្នុងរឿង Mask Girl ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនក្នុងឆ្នាំ ២០២៣ នេះ បច្ចុប្បន្ននាងក៏កំពុងត្រូវបានសាធារណជនជាច្រើនចាប់អារម្មណ៍ខ្លាំងក្នុងជីវិតឯកជនប្រចាំថ្ងៃផងដែរ។
ជាក់ស្ដែង ដូចជាកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះរូបថតនៅលើ Instagram របស់នាង ដើម្បីចែករំលែករូបថតរបស់នាងឱ្យអ្នកគាំទ្រមើលកម្សាន្ត ហើយអ្វីដែលគេទាក់ទាញចំណាប់អារម្មណ៍គេខ្លាំងនោះគឺរូបសាក់របស់នាង ហាក់ដូចជារលប់សល់តែសម្រោលព្រាលៗ បើទោះជាចាំងភ្លឺពីអំពូលភ្លើងក៏ដោយ។
អាចនិយាយបានថា នេះជាអ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់ Nana មានការភ្ញាក់ផ្អើលក្នុងចិត្តជាខ្លាំង ប្រសិនបើនាងសម្រេចចិត្តលុបចោលរូបសាក់លើដងខ្លួនរបស់នាងពិតមែន ព្រោះកន្លងមកតារាស្រីរូបនេះ ធ្លាប់បាននិយាយថា នាងពិបាកសម្រេចចិត្តណាស់ បើសិនជាឱ្យនាងលុបចោលរូបសាក់ដ៏ស្រស់ស្អាតដែលបានសាក់លើខ្លួនរបស់នាង។
ទោះជាយ៉ាងណា នេះគឺជាការពិតដែលតារាស្រីរូបនេះ សម្រេចលុបចោលរូបសាក់លើខ្លួននាង ដោយសារតែម្ដាយរបស់នាងបាននិយាយទៅនាងថា ៖ «គាត់ចង់ឃើញខ្លួនកូនស្រីរបស់គាត់ រលោងស្អាតគ្មានរូបសាក់ដូចកាលពីមុន» សម្តីទាំងនេះហើយ ធ្វើឱ្យមានកម្លាំងជំរុញចិត្ត Nana ឱ្យប្រែប្រួលយល់ព្រមលុបរូបសាក់ដែលខ្លួនធ្លាប់ស្រឡាញ់ចេញមិនស្តាយ៕