នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនព័ត៌មានបឋមពីករណីអគ្គិភ័យឆេះកង់បីឥណ្ឌា នៅលើកំណាត់ផ្លូវជាត់លេខ ៤។
តាមព័ត៌មានបឋមពីប្រភពបានឱ្យដឹងថា ខណៈពេលនេះមានករណីអគ្គិភ័យឆេះកង់បីឥណ្ឌា នៅម្ដុំត្រពាំងក្រឡឹងផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៦២-៦៣ ខេត្តកំពង់ស្ពឺ វេលាម៉ោង ០១:៤០ នាទីរសៀល ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមយើងនឹងជម្រាបជូននៅពេលក្រោយ៕