បន្ទាប់ពី លោក ពេជ្រ មូន ដែលជាយោធាកងទ័ពជើងទឹកនៅបណ្ឌិតសភាអាមេរិក បានប្រកាសដាក់ពាក្យប្តឹងពួកមេយោធា និង អ្នកដឹកនាំនយោបាយថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ឥលូវនេះ លោកបានបង្ហាញលិខិត ដែលរៀបចំផ្ញើទៅកាន់តុលាការហើយ។


ជាក់ស្តែង លោកទើបបង្ហោះថ្មីថ្មោងនៅលើទំព័រហ្វេសប៊ុក ដោយបង្ហាញពីទំព័រទី ១ នៃពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។

ទន្ទឹមនឹងលិខិតពាក្យបណ្តឹង លោកក៏បានអំពាវនាវឱ្យមហាជនចូលរួមបន្ថែមទៀត តាមរយៈការចុះហត្ថលេខាតាមតំណនេះ៖ https://forms.gle/jA2XJsBWkRAuFyvZ9 ៕

