(វីដេអូ) ក្ដីសុខណាស់! សិទ្ធី នីកា សំណាងខ្លាំង មានស្វាមីតែងនៅក្បែរពូកែយល់ចិត្តតាមថែថ្នមដូចកែវ
មហាជនអ្នកគាំទ្រ និង អ្នកតាមដានជីវិតឯកជនរបស់តារាសម្ដែងស្រីរូបស្រស់ សិទ្ធី នីកា បានជ្រាបហើយថាសព្វថ្ងៃនាងកំពុងទទួលបានគ្រួសារមួយយ៉ាងពោរពេញដោយសុភមង្គល និង ក្ដីសុខខ្លាំងជាមួយស្វាមី និង កូនប្រុសបណ្ដូលចិត្ត។
យ៉ាងណាមិញ កន្លងមកមហាជនតែងកោតសរសើរពីសុភមង្គលក្នុងគ្រួសារតូចរបស់ សិទ្ធី នីកា ជាខ្លាំង បើទោះបីជាគូស្វាមីភរិយាអ្នកទាំងពីរ មមាញឹកបំពេញការងាររៀងខ្លួន តែក៏មិនភ្លេចចំណាយពេលវេលានៅក្បែរគ្នា ផ្ដល់ភាពកក់ក្ដៅឱ្យកូនប្រុសបណ្ដូលចិត្ត ជាពិសេសសាងផ្អែមល្ហែមក្នុងជីវិតប្ដីប្រពន្ធឱ្យកាន់តែល្អូកល្អិនទ្វេដង។
ជាក់ស្ដែង ថ្មីៗនេះ តារាស្រី សិទ្ធី នីកា ធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ពីជីវិតគ្រួសាររបស់នាង និង សរសើរថារូបនាងមានសំណាងខ្លាំង ខណៈឃើញវីដេអូសកម្មភាពយ៉ាងផ្អែមល្ហែមជាមួយស្វាមីជាទីស្រឡាញ់ បង្ហាញពីទង្វើតូចៗរបស់ស្វាមី ដែលយកចិត្តទុក្ខដាក់ យល់ចិត្ត តាមមើលថែថ្នាក់ថ្នមនាងពេញដោយក្ដីស្រឡាញ់កក់ក្ដៅបំផុត។
ក្រោយឃើញបែបនេះ មហាជនអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញនូវអារម្មណ៍រំភើបចំពោះចំណងស្នេហ៍របស់តារាស្រីរូបនេះ និង ស្វាមី ព្រមទាំងភ្ជាប់ជាមួយចិត្តលួចច្រណែនចំពោះក្ដីសុខរបស់គ្រួសារដ៏កក់ក្ដៅ និង មានសុភមង្គលនេះផងដែរ៕