គុណសម្បត្តិទាំង ១០ យ៉ាង សម្រាប់អ្នក Single អាជីព ដឹងហើយតិចលែងចង់មានស្នេហា
បច្ចុប្បន្ននេះ មនុស្សមួយចំនួនមិនសូវខ្វល់ខ្វាយចំពោះរឿងទំនាក់ទំនងរវាងមនុស្សស្រី និង ប្រុសឡើយ ហើយបើនិយាយឱ្យស្រួលស្ដាប់គឺរឿងស្នេហា ព្រោះពួកគេមិនចង់ប្រញាប់ពេកទេ ដោយពួកគេភាគច្រើនយល់ថានៅម្នាក់ឯង (single) មានសេរីភាពជាង ម្យ៉ាងក៏ចង់នៅចាយជីវិតនៅលីវរបស់ពួកគេជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារឱ្យអស់ចិត្តសិន ។
ដោយសារតែមានមតិបែបនេះ ធ្វើឱ្យបច្ចុប្បន្នមានមនុស្សកាន់តែច្រើនឡើងៗ បានសម្រេចចិត្តនៅម្នាក់ឯង ដោយមានអារម្មណ៍សប្បាយរីករាយ ជាជាងមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ ប៉ុន្តែពិបាកចិត្តរាល់ថ្ងៃ ។ ទោះជាយ៉ាងណា ក្រុមអ្នកចិត្តសាស្រ្តបានអះអាងថា អ្នកដែលសម្រេចចិត្តនៅម្នាក់ឯងមិនខុសនោះទេ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន ទាំងផ្នែកសុខភាព និង អារម្មណ៍ទៀតផង ។
១- ពួកគេមានអារម្មណ៍អវិជ្ជមានតិចជាងមុន
២- ពួកគេស្វែងរកឱកាសថ្មីៗគ្រប់ទីកន្លែង
៣- ពួកគេស្រឡាញ់ខ្លួនឯងខ្លាំង
៤- ពួកគេទទួលបានជោគជ័យក្នុងអាជីព
៥- ពួកគេមានសុខភាពល្អ
៦- ពួកគេមានមិត្តភក្តិច្រើន
៧- ពួកគេដឹងពីអ្វីដែលពួកគេចង់បាន
៨- ពួកគេជឿជាក់លើខ្លួនឯង
៩- ពួកគេដឹងពីរបៀបកម្សាន្ត និង ថែរក្សាខ្លួនឯង
១០- ពួកគេមានសុទិដ្ឋិនិយមជាងមុន
ប្រភព ៖ brightside