ធនាគារ វីង បើកឱកាសការងារយ៉ាងទូលំទូលាយ ដល់យុវជនពិការភាពគ-ថ្លង់

Share This

យវុជនគថ្លង់ ៥ រូបទទួលបានឱកាសកាងារ និងបំពេញតួនាទីប្រកបដោយភាពកក់ក្តៅ​នៅធនាគារ វីង។

នៅក្នុងទីក្រុងភ្នំពេញដ៏អ៊ូអរ សំឡេងមនុស្សជជែកគ្នាលាន់ឮគ្រប់ទីកន្លែងនៅ​ក្នុងចំណោមការទំនាក់ទំនងប្រចាំថ្ងៃប្រកប​ដោយសូរសព្ទសន្ទនាដ៏រស់រវើកទាំងនោះ ក៏មានរឿងរ៉ាវ​មួយត្រូវ​បាន​លាតត្រដាង​ តាមរយៈកាយវិការនៃភាសាសញ្ញា និងការតាំងចិត្តដ៏មោះមុតនៃអ្នកប្រើប្រាស់ភាសាសញ្ញាទាំងនោះពិត​ជា​គួរឱ្យស្ងើចសរសើរ

ចំពោះ​លោក គឺម ទៀង មានអាយុ ៣៧ ឆ្នាំ ជីវិតរបស់គាត់​បានផ្លាស់ប្តូរទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ ២០២៤ ក្រោយពេលដែលគាត់​បានប្តូរការងារពីហាងកាហ្វេមួយ មកកាន់តួនាទីថ្មីនៅធនាគារ វីង។ មិត្តភក្តិម្នាក់បានណែនាំឱកាសការងារ​នេះទៅគាត់ ប៉ុន្តែការផ្លាស់ប្តូរនេះពិតជាមិនងាយស្រួលនោះទេ។

លោក គឺម ទៀង បានរំឭកដោយស្នាមញញឹមថា៖ ដំបូងឡើយ ពិតជាពិបាកខ្លាំងណាស់។ ខ្ញុំត្រូវរៀនអ្វីថ្មីៗជា​ច្រើនណាស់។ ប៉ុន្តែឥឡូវនេះ អ្វីៗមានភាពងាយស្រួល និងធម្មតាទៅហើយ។

លោក គឺម ទៀង និងសហការីរបស់គាត់​ ទទួលបានការបណ្តុះបណ្តាលជា​ច្រើន​អំពីផលិតផល សេវាកម្ម និងវិធីសាស្រ្ត​បំពេញ​ការងារនានានៅ​ក្នុង​ធនាគារ វីង ដោយទទួលបានមិនត្រឹមតែចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងទទួលបានភាពជឿជាក់ក្នុងការអភិវឌ្ឍខ្លួនឯងឱ្យកាន់តែរីកចម្រើនទៀតផង។ សម្រាប់លោក គឺម ទៀងអ្វីដែលល្អ​បំផុត មិន​មែន​ត្រឹមតែ​ជា​ចំណេះដឹងដែលគាត់បានរៀននៅធនាគារ វីង ប៉ុន្តែ​គឺអារម្មណ៍នៃភាពកក់ក្តៅ និងការឱ្យតម្លៃដូចក្នុងគ្រួសារអញ្ចឹងដែរ។

នៅកន្លែងធ្វើការចាស់របស់គាត់ ក្រោយចប់ម៉ោងបំពេញការងារប្រចាំថ្ងៃហើយ​ ការប្រាស្រ័យ​ទាក់ទង​រវាង​មិត្ត​រួម​ការងារ​ហាក់រសាត់បាត់ទៅ។ តែនៅធនាគារ វីង មិត្តភាពនៅតែបន្តយ៉ាងជាប់លាប់ ទោះចប់ម៉ោងការងារក៏ដោយ ដែលសកម្មភាពទាំងនោះស្តែងឡើងតាមរយៈការជជែកគ្នាលេងនៅពេលល្ងាច ការលេងកីឡានៅចុងសប្តាហ៍ និងការចែករំលែកភាពសប្បាយរីករាយជាមួយគ្នា។

លោក គឺម ទៀង បាននិយាយដោយសាមញ្ញ​ថា៖ ភាពកក់ក្តៅបែបនេះ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាដូចបានជួបជុំជាមួយគ្រួសារអ៊ីចឹង។

ចំណែកឯកញ្ញា ញ៉ុង ឈុនឡុង បានរៀបរាប់ថា នៅធនាគារ​ វីង គាត់ទទួលបានលើសពីឱកាសការងារ។ជារៀងរាល់ថ្ងៃ​គាត់​តែងតែភ្ញាក់តាំងពីព្រឹកព្រលឹម ដើម្បីជូនក្មួយទៅសាលារៀន ដោយធ្វើដំណើរពីផ្ទះដែលគាត់​កំពុង​រស់នៅជាមួយម្តាយ និងប្អូនស្រីពីរនាក់ ក៏ដូចជា​បន្ត​ការ​សិក្សា​រៀនសូត្រ​ថ្នាក់បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងខណៈពេលកំពុង​បំពេញការងារនៅធនាគារ វីងប្អូនស្រីម្នាក់របស់គាត់​គថ្លង់ដូចគាត់ រីឯម្នាក់ទៀតអាចស្តាប់និងនិយាយបានធម្មតា ពួកគេប្រាស្រ័យ​ទាក់ទង​ដោយប្រើប្រាស់ភាសាសញ្ញា ជាមួយ​ការយកចិត្តទុកដាក់ និងការតាំងចិត្តដ៏មោះមុតចំពោះ​គ្នា​ទៅវិញ​ទៅមក

កញ្ញា ឈុនឡុង បានចែករំលែកថា៖ ខ្ញុំពិតជាពេញចិត្តបរិយាកាស​ការងារនៅធនាគារ វីង នេះណាស់ ព្រោះមានមិត្តរួមការងារដែលយល់ពីខ្ញុំ។ វាពិបាកណាស់ក្នុងការស្វែងរកកន្លែងធ្វើការដែលងាយស្រួល​ទំនាក់ទំនងបែបនេះ។

សម្រាប់ កញ្ញា ឈុនឡុង ការងារនេះបានផ្តល់ឱ្យ​គាត់​នូវ​ឯករាជ្យភាព ការ​គាំទ្រផ្សេងៗ និងភាពជឿជាក់ក្នុងការចាប់យកក្តីស្រមៃធំជាងមុន។

គំនិតផ្តួចផ្តើមនេះ ត្រូវបានដឹកនាំដោយលោក Arunava Dasguptaនាយកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន នៃធនាគារ វីង ដែលតែងតែ​គាំទ្រ និងលើកកម្ពស់រិយាបន្ននិយោជិតនៅកន្លែងធ្វើការ។

លោក Arunava បានលើកឡើងថាពួកគេយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារបានយ៉ាងល្អសហការីរបស់យើងមានការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវពេញលេញដូចសមាជិកក្រុមដទៃទៀតដែរ។ នេះបង្ហាញឱ្យឃើញថា ការរួមបញ្ចូលគ្នា​មិនមែនជាការបន្ទាបតម្លៃស្តង់ដារការងារនោះទេ តែជាការផ្តល់ឱកាសមួយ ដែលអាចឱ្យយុវជនខ្មែរគ្រប់រូប ទោះប្រើភាសានិយាយ ឬភាសាសញ្ញាក៏ដោយ ពួកគាត់សុទ្ធតែអាចទទួលឱកាសរីកលូតលាស់បានដូចគ្នា។”

ធនាគារ វីង គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមបញ្ចូលបុគ្គលិកពិការភាពគថ្លង់ទៅក្នុងប្រតិបត្តិការបម្រើសេវាអតិថិជនរបស់ខ្លួន ដែលជាគំនិតផ្តួចផ្តើមគួរឱ្យសរសើរ​ លើសពីការ ប្តេជ្ញាចិត្តចំពោះអតិថិជន ពោលគឺថែមទាំងរួមចំណែកធ្វើឱ្យប្រសើរឡើងនៅក្នុងសហគមន៍ទៀតផង។

លោកបានបន្តទៀតថា៖ យើងកំពុងខិតខំបំបាត់រាល់ឧបសគ្គដែលរារាំងដល់ការលើកកម្ពស់ការរួមបញ្ចូលគ្នា​យើងខ្ញុំតែងតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់យើងយ៉ាងជាប់លាប់ ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាតម្លៃស្នូល WINGER របស់យើង តាមរយៈការគោរព និងការបំពាក់បំប៉នដល់សហគមន៍សហគមន៍ថ្លង់ យើងអាចបង្កើតបាននូវភាពរីកចម្រើន និងគំនិតច្នៃប្រឌិត ដែលផ្តល់ប្រយោជន៍ដល់សហគមន៍ទាំងមូល។”

តាមរយៈ​ការជួយ​គាំទ្រ​ដល់បុគ្គលិកដែលមានពិការភាពបែបនេះ ឱ្យមានសមត្ថភាពក្នុងការងារដឹកនាំ ការទំនាក់ទំនង ហើយអាចបម្រើសេវាកម្មអតិថិជនបានល្អប្រសើរ ធនាគារ វីង កំពុងរួមចំណែកក្នុងការបំបាត់នូវ​រនាំងឧបសគ្គផ្សេងៗ​ចំពោះពួកគាត់ ​ហើយបង្ហាញឱ្យឃើញ​ថាសំឡេងរបស់មនុស្សគ្រប់រូប មិនថាការនិយាយ ឬប្រើភាសាសញ្ញាក៏ដោយ គួរ​តែត្រូវបាន​គេទទួល​ដឹងដូចគ្នា​

យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២៣ មានប្រជាជនកម្ពុជាប្រមាណ ១.០៣.០០០ នាក់ ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ មានការពិបាកក្នុងការស្តាប់។ ក្នុងចំណោមនោះ ប្រហែល ១៥៣.០០០ នាក់ មានការពិបាកខ្លាំងក្នុងការស្តាប់ ខណៈប្រហែល ១៧.០០០ នាក់ មិនអាចស្តាប់ឮទាំងស្រុង

ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤ មក បុគ្គលិកថ្លង់ចំនួន ៥ នាក់ បានចូលបម្រើការងារនៅធនាគារ វីង ដោយពួកគេម្នាក់ៗទទួលបានការយកចិត្តទុកដាក់ស្នើៗគ្នា ហើយទទួលបានអត្ថប្រយោជន៍ពេញលេញទៀតផងសម្រាប់ពួកគេ ឱកាសការងារនេះ​ មិនត្រឹមតែផ្តល់នូវ​ប្រាក់ខែនោះទៀត ប៉ុន្តែ​គឺជា​មិត្តភាព ការទទួលស្គាល់ និងសេចក្តីថ្លៃថ្នូរតាមរយៈការផ្តល់តម្លៃលើសមត្ថភាពរបស់ពួកគេ ដោយ​មិនមែនផ្តោតលើ​តែចំនុច​ខ្វះខ្វាតរបស់ពួកគេឡើយ

យុវជនមួយរូបទៀត គឺលោក ប៉េង គីមហៃ ដែលមានអាយុ ៣៤ឆ្នាំ បានរៀបរាប់ថា ការងារនៅធនាគារជាផ្នែកមួយនៃជីវិតរបស់គាត់ក្រោយចប់ម៉ោងការងារ គាត់​តែងតែចំណាយពេល​ជួសជុលគ្រឿងសង្ហារិម ឬលេងកីឡាវាយសី និងបាល់ទាត់ជាមួយមិត្ត​រួមការងារ​។ នេះគឺជាតុល្យភាពដ៏ល្អមួយ រវាងការងារ ភាពច្នៃប្រឌិត និងភាពស្និទ្ធស្នាលជាមួយសហការី ដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃពោរពេញដោយភាពរីករាយ និងក្តីសង្ឃឹម។

ក្នុងឱកាសដែលពិភពលោកប្រារព្ធទិវាអន្តរជាតិសម្រាប់ជនពិការភាពថ្លង់ លោក Arunava សង្ឃឹមថាគ្រប់គ្នា​នឹងឆ្លៀតពេលគិតពិចារណា ហើយចាប់ផ្តើមយកចិត្តទុកដាក់ទៅលើពួកគេ ដោយការយោគយល់ ហើយត្រូវទទួលស្គាល់ថា ការផ្តល់ឱកាសឱ្យពួកគេចូលរួមគឺចាប់ផ្តើមពីការស្តាប់ប្រាស្រ័យទាក់ទងគ្នា​

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ទម្លាប់ទំពារស្ករកៅស៊ូអស់ ៨ ឆ្នាំ ស្រាប់តែខូចទម្រង់មុខប្ដូរពីមុខពងក្រពើទៅជាជ្រុង មានថ្កាមខ្លាដូចមុខឪពុកឈីងចាំង

ទម្លាយប្រវត្តិម្ចាស់ផលិតកម្ម Sastra Film មុនផលិតកុនខ្មែរហក់ដល់កម្រិតស្តង់ដារ ធ្លាប់ធ្វើរឿងមួយស្មានមិនដល់

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

ទៅងូតទឹកនៅផ្ទះមិត្តភក្តិម្ដង ងើយក្បាលឡើងលើភ្ញាក់ឱ្យព្រើត ពេលឃើញទឹកផ្កាឈូកច្នៃពីចានបង្គន់

ព័ត៌មានបន្ថែម

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

បើកទំព័រអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន Singapore Airlines ប្ដេជ្ញាបន្តដំណើរ និង ពង្រឹងគោលជំហ ៣ សំខាន់ៗ នៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជា

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ស្វែងរកព័ត៌មាន​ ឬវីដេអូ