ជីមមី បង្ហាញក្ដីសុខខ្លាំង បាននាំសង្សារទៅចាក់សោស្នេហ៍បង្កើតអនុស្សាវីយ៍លើទឹកដីប្រទេសកូរ៉េ
ចំណងស្នេហ៍រវាងពិធីការិនីរូបស្រស់ ម៉េង ជីមមី និង គូស្នេហ៍លោក នូ ជីមមី ដែលកំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមស្អិតល្មួតជាមួយគ្នា ដោយកន្លងមកអ្នកទាំងពីរតែងបង្ហោះរូបថតឱបកៀកកើយគ្នាយ៉ាងល្អូកល្អិនបំផុត តាមរយៈបណ្ដាញសង្គមសឹងតែធ្វើឱ្យអ្នកគាំទ្រលើសជាតិស្ករដោយសារពួកគេ។
លើសពីនេះ គូស្នេហ៍មួយគូនេះមិនត្រឹមតែបង្ហាញរូបភាពកាយវិការស្អិតល្មួតនឹងគ្នានោះទេ ប៉ុន្តែមហាជនសង្កេតឃើញថាអ្នកទាំងពីរបញ្ចេញសារយកចិត្ត បង្ហាញក្ដីស្រឡាញ់ដាក់ទៅមកឃើញថាកាន់តែផ្ហែមជាងរូបភាពទាំងនោះទៅទៀត។
ដោយឡែក ថ្មីៗនេះ គូស្នេហ៍មួយគូនេះកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ចំពោះជីវិតស្នេហារបស់អ្នកទាំងពីរទៀត ខណៈបានឃើញបណ្ដើរគ្នាយ៉ាងត្រសងទៅប្រទេសកូរ៉េធ្វើដំណើរកម្សាន្តជាមួយគ្នានាឱកាសចុងឆ្នាំនេះ។ លើសពីនេះ ក្នុងដំណើរកម្សាន្តគូស្នេហ៍នេះដែរ ជីមមី ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញក្ដីរំភើបចិត្តខ្លាំងដែលបានសម្រេចបំណងនាំគូស្នេហ៍ទៅកន្លែងសាងអនុស្សវីរយ៍មួយយ៉ាងមានក្ដីសុខនៅលើទឹកដីប្រទេសកូរ៉េ គឺកន្លែងថ្ពក់សោនៅណាំសាន។
ក្នុងនោះ កញ្ញា ម៉េង ជីមមី បានរៀបរាប់ថា ៖ «៣ ឆ្នាំមុនខ្ញុំឡើងមក ណាំសាន tower ថ្ពក់សោរ lock of love ម្នាក់ឯងហើយ video call ជាមួយគាត់។ ៣ ឆ្នាំក្រោយ គាត់ជូនខ្ញុំមកទីនេះថ្ពក់សោជាមួយគ្នា ក្នុងសីតុណ្ហភាព – 8 អង្សាលើកំពូលភ្នំ។ អរគុណនូវរាល់ទង្វើដែលបងធ្វើ អរគុណដែលមិនដែលសន្យាខ្យល់ អរគុណដែលធ្វើឱ្យមនុស្សស្រីធម្មតាម្នាក់ ក្លាយជាមនុស្សដែលស្គាល់តែក្តីសុខរាល់ថ្ងៃ»៕