បង្ហាញមុខភរិយាទូតជប៉ុន ស្ម័គ្រតាមស្វាមីមកនៅកម្ពុជា បង្ហើបថាស្រឡាញ់ ១ ចំណុចជនជាតិខ្មែរ
ប្រជាជនកម្ពុជាមួយចំនួនធំប្រហែលជាបានស្គាល់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ដែលជានិច្ចជាកាលលោកតែងបង្ហាញមុខក្នុងសកម្មភាពសប្បុរសធម៌ ក៏ដូចជាតាមរយៈកម្មវិធីផ្ដល់ជំនួយជាច្រើនដល់រាជរដ្ឋាភិបាលកម្ពុជា ។ ដោយឡែកប្រហែលជាមានប្រជាជនខ្មែរតិចណាស់ធ្លាប់បានឃើញភរិយាឯកអគ្គរាជទូតជប៉ុន ពីព្រោះលោកជំទាវកម្រនឹងបង្ហាញមុខណាស់ ។
នៅក្នុងពិធី «លៀងតែ» ដែលជាប្រពៃណីរបស់ជនជាតិជប៉ុន លោកជំទាវភរិយាទូតជប៉ុន បានបង្ហាញខ្លួនជាមួយនឹងទឹកមុខពោរពេញទៅដោយស្នាមញញឹម ។ លោកជំទាវមានឈ្មោះថា Sabine Horinouchi បានមករស់នៅកម្ពុជាអស់រយៈពេល ២ ឆ្នាំមកហើយជាមួយស្វាមី ។
ថ្លែងមកកាន់ «ប្រជាប្រិយ» លោកជំទាវ ប្រាប់ថា ក្នុងរយៈពេល ២ ឆ្នាំមកនេះ អ្វីដែលលោកជំទាវស្រឡាញ់បំផុតនោះ គឺប្រជាជនកម្ពុជាមានទឹកចិត្តល្អ និង តែងតែមានស្នាមញញឹម ។ ភរិយាឯកអគ្គរាជទូតជប៉ុនបន្តថា ចំពោះវប្បធម៌របស់កម្ពុជាវិញលោកជំទាវថា មិនទាន់មានឱកាសអនុវត្តនៅឡើយ ប៉ុន្តែលោកជំទាវឃើញថាវប្បធម៌ខ្មែរមានអត្ថន័យយ៉ាងជ្រាវជ្រៅ ហើយវប្បធម៌ខ្លះគឺទទួលឥទ្ធិពលពីព្រះពុទ្ធសាសនាជាច្រើន ៕
អត្ថបទ ៖ រាជ