លះបង់អស់ទ្រព្យរលីងរលាត់ពីខ្លួន ព្រោះព្រៃឈើកម្ពុជា ដល់ថ្នាក់វេចទឹកក្រូចផ្ញើប្រពន្ធកូន
លោក បេន ជាជនជាតិអាមេរិក សុខចិត្តលះបង់ទ្រព្យសម្បត្តិ និង សេចក្តីសុខផ្ទាល់ខ្លួន ចាកចេញពីប្រទេសកំណើត នាំប្រពន្ធកូន មករស់នៅក្នុងព្រៃយ៉ាងជ្រៅ នៅតំបន់ភ្នំត្នោត ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីការពារការកាប់បំផ្លាញព្រៃឈើ ។ លោកហ៊ានចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងបេសកម្មការពារព្រៃឈើនេះ រហូតអស់រលីងពីខ្លួន ហើយកំពុងជួបការលំបាកជាខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
រូបភាពមួយសន្លឹកបង្ហាញថា លោក បេន បានចូលរួមក្នុងពិធីមង្គលការមួយ ដោយដៃរបស់លោកបានឱបទឹកកក្រូចពីរដប ដែលគេដឹងយ៉ាងច្បាស់ថា លោកប្រាកដជាយកទៅផ្ញើប្រពន្ធកួននៅឯផ្ទះមិនខាន ។ រូបភាពដ៏រញ្ជួយចិត្តនេះបានធ្វើឲ្យអ្នកប្រើបណ្ដាញសង្គមស្ទើរស្រក់ទឹកភ្នែក ដោយក្ដីអាណិត ចំពោះការលះបង់ដ៏ធំធេងរកអ្វីប្រៀបពុំបាន ។ ដូច្នេះហើយសង្ឃឹមថា ប្រជាជនកម្ពុជា សូមមេត្តាចែករំលែកធនធានដែលខ្លួនមាន ជួយឧបត្ថម្ភជាម្ហូបអាហារ លុយកាក់ ទៅដល់វីរបុរសការពារព្រៃឈើរូបនេះផង ។
តាមរយៈអាខោនហ្វេសប៊ុកដែលមានឈ្មោះថា ឆៃរ៉ាត់ វ៉ង បានរៀបរាប់អំពីការបង្កើតមូលនិធិជួយដល់លោក បេន ។ ដូច្នេះបើមូលនិធិនេះបានបង្កើតសង្ឃឹមថា នឹងមានការចូលរួមឲ្យបានផុសផុលទាំងអស់គ្នាផង ៕
អត្ថបទ ៖ រាជ