Status ៦ ឃ្លានេះ ចាប់ផ្ដើមហួសសម័យហើយ បើអាចរកនឹកពាក្យថ្មីៗបន្ថែម ទើប Crush ចាប់អារម្មណ៍
រាល់ពេលបង្ហោះរូបលើហ្វេសប៊ុកម្នាក់ៗតែងតែរកនឹក Status អ្វីដែលគួរឲ្យទាក់ទាញ មានអត្ថន័យ ។ អ្នកខ្លះពូកែសរសេរ Status ដែលស័ក្ដិសមនឹងរូបភាព ហើយថែមទាំងមានអត្ថន័យយ៉ាងល្អ តែអ្នកខ្លះវិញបង្ហោះរូបម្ដងណាក៏មិនដែលស៊ីនឹងរូបភាពដែរ ហើយជួនកាលជា Status ចាស់គំរឹលទៀតផង ។ ខាងក្រោមនេះជា Status មួយចំនួនគួរឈប់បង្ហោះទៀតទៅ ៖
១. ធុញណាស់ ឬ ធុញ ឬ ថ្ងៃនេះធុញណាស់ ៖ Status នេះពេញនិយមកាលពីជាង ៥ ឆ្នាំមុនព្រោះមិនដឹងថាផុសអ្វីក៏ចេះតែសរសេរ តែមកដល់ ២០១៩ ហើយ បើនៅមាន Status នេះលើ New feed ទៀតគេនឹងថាអ្នកវិលទៅឆ្នាំ ២០១២ វិញមិនខាន ។
២. I’m Single 100% ៖ អ្នកខ្លះចូលចិត្តបង្ហឡដាក់រូបខ្លួនឯងមួយសន្លឹក ដោយជ្រើសរើសរូបណាស្អាតបំផុត រួចហើយសរសេរថា I’m Single 100% ។ ឃ្លានេះដូចជាបង្ហាញគេខ្លាំងពេកហើយ បើចង់ឲ្យគេដឹងថាខ្លួននៅទំនេរគ្រាន់តែ Share quote ណាដែលទាក់ទងទៅបានហើយ ។
រូបតំណាង
៣. ជួយ Like & Comment ផង All nop ៖ សារដែលបញ្ជាក់ពីការឃ្លាន Like & Comment នេះល្បីណាស់កាលពីប៉ុន្មានឆ្នាំមុន តែបើនៅមានអ្នកបង្ហោះទៀត គឺមានន័យថាទើបតែចេះលេងហ្វេសប៊ុកហើយ ។
៤. តោះ! អ្នកណាទំនេរខ្លះទៅដើរលេងជាមួយខ្ញុំទេ ? ៖ ឃ្លានេះក៏ហួសសម័យដែរ ព្រោះបើចង់ដើរលេងមែនគេឆាតរកគ្នាហើយ មិនមែនប្រកាសសធារណៈអ៊ីចឹងទេ ។ អ្នកខ្លះបង្ហោះបែបនេះ ព្រោះបានធ្វើខ្លួនស្អាត ឬ បានថតក្បែរម៉ូតូធំ ឬ រថយន្តចង់អួតគេប៉ុណ្ណោះ ។
៥. ម្នាក់ឯងរហូត ឬ ម្នាក់ឯងមានអីមិនល្អ ៖ អ្នកខ្លះថតមួយជំហរខ្លួន តែសរសេរថា ម្នាក់ឯងរហូត តែបានអ្នកណាថតឲ្យចុះ បើទៅម្នាក់ឯងមែន ។ ឃ្លានេះល្មមឈប់បង្ហោះទៅ ព្រោះអាចធ្វើឲ្យអ្នកខំដើរលេងជាមួយអន់ចិត្ត ឬ ម្យ៉ាងទៀតវាក៏ហួសសម័យដែរ ។
៦. ឃ្លានណាស់ ៖ ចុះបើឃ្លានហេតុអ្វីមិនរកបាយហូប ចាំបាច់មកបង្ហោះធ្វើអី ព្រោះអ្នកលេងហ្វេសប៊ុកមិនមែនអ្នកលក់បាយទេ ។ ការបង្ហោះបែបនេះ ហាក់បង្ហាញថា អ្នកជាមនុស្សទាមទារការចាប់អារម្មណ៍ខ្លាំង គ្រាន់តែឃ្លានក៏ប្រាប់គេដែរ ៕
ចុះប្រិយមិត្តគិតថា នៅមាន Status អ្វីទៀតដែលមិនគួរបង្ហោះ ? អាចចែករំលែកបានណា!!