មកមើលទិដ្ឋភាពពិព័រណ៍សៀវភៅថ្ងៃទី១ មានចែកសៀវភៅ Free Free មនុស្សបុកទៅដូចព្យុះ
ទិដ្ឋភាពថ្ងៃទី ១ នៃការតាំងពិព័រណ៍សៀវភៅក្នុងឱកាសនៃការប្រារព្ធទិវាជាតិអំណាលើកទី ៤ ឆ្នាំ ២០១៩ នៅព្រឹកថ្ងៃទី ០៩ ខែមីនា នេះមានអ្នកចូលរួមយ៉ាងច្រើនកុះករ ។ ការតាំងពិព័រណ៍នេះ មានប្រមូលផ្ដុំដោយសៀវភៅជាច្រើនប្រភេទសម្រាប់ជាវ និងចែកជូនដោយឥតគិតថ្លៃ ដែលបើកឱ្យសារណជនចូលរួមទស្សនាដោយសេរី ដោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ទី ១១ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
សូមជម្រាបជូនថា ពិធីកាត់ខ្សែបូតាំងពិព័រណ៍សៀវភៅត្រូវបានរៀបចំឡើង ក្នុងឱកាសអបអរសាទរ ទិវាជាតិអំណានលើកទី៤ ដើម្បីជំរុញទម្លាប់អាន បណ្ដុះវប្បធម៌អានស្របតាមប្រធានបទ ”ការអានបណ្ដុះវប្បធម៌សិក្សាពេញមួយជីវិត” ដែលឆ្លុះបញ្ចាំងថា ការអានពិតជាមានសារៈសំខាន់ក្នុងការពង្រីកចំណេះដឹង បង្កើនសមត្ថភាព ។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ ទាក់ទិនការប្រារព្ធទិវាជាតិអំណាននេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ”មិនអាន គឺមិនចេះ” ៕
អត្ថបទ ៖ រាជ
រូបភាព៖ ក្រសួងអប់រំ យុវជន និង កីឡា