ត្រូវអត់? អ្នកកើតថ្ងៃពុធគេថាពេលល្អគឺល្អពេក ពេលខឹងគឺខឹងអាក្រក់ តែបើនិយាយពីសុជីវធម៌គឺលេខ ១
ប្រិយមិត្តប្រាកដជាបានដឹងពីបុគ្គលិកលក្ខណៈ ឬក៏ចរិត និង និស្ស័យរបស់អ្នកដែលកើតថ្ងៃ ចន្ទ និង អង្គារ រួចមកហើយ ដូចនេះ «ប្រជាប្រិយ» សូមលើកយកពីបុគ្គលិកលក្ខណៈ ឬក៏និស្ស័យរបស់អ្នកដែលកើតថ្ងៃពុធវិញម្ដង។
ចំពោះអ្នកដែលកើតចំថ្ងៃពុធ ពួកគេជាមនុស្សដែលប្រើជីវិតបែបងាយៗ និង ជាមនុស្សមានសុជីវធម៌ ហើយចូលចិត្តជួយយកអាសាអ្នកដទៃ ម្យ៉ាងទៀតពួកគេក៏ពូកែខាងសម្ដីដែរ តែបើនិយាយរឿងដោះស្រាយបញ្ហា គឺមិនសូវពូកែឡើយ។
ដោយឡែក បើអ្នកមិនសូវស្គាល់អ្នកដែលកើតចំថ្ងៃពុធច្បាស់ ដំបូងៗអ្នកអាចគិតថាពួកគេពូកែខាងអេបអបណាស់ តែតាមការពិតទៅមនុស្សកើតក្នុងថ្ងៃនេះ គឺចេះយល់ពីស្ថានការណ៍ និង បត់បែនតាមកាលៈទេសៈបានយ៉ាងល្អ ចំណុចមិនល្អមួយសម្រាប់អ្នកកើតថ្ងៃពុធពេលល្អក៏ល្អពេក តែពេលខឹងក៏ខឹងអាក្រក់ដែរ៕