តើអ្នកជឿឬក៏អត់? មនុស្សប្រុស-ស្រីមានប្រជ្រុយនៅលើចង្កាដូចគ្នា តែអត្ថន័យ និង ជោគវាសនាគឺមិនដូចគ្នាទេ
តើអ្នកជឿឬក៏អត់ថា ប្រជ្រុយនៅលើរាងកាយរបស់អ្នកអាចបញ្ជាក់ពីជោគជតារបស់អ្នកបាន? ដោយមនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍ប្រជ្រុយនៅលើរាងកាយប៉ុន្មានឡើយ ចំណែកមនុស្សមួយចំនួនទៀត តែងតែសង្កេតមើលប្រជ្រុយនៅលើរាងកាយរបស់ខ្លួនជានិច្ចថាមាននៅត្រង់ណាខ្លះនៃរាងកាយ ព្រោះគេជឿថាគ្រប់ប្រជ្រុយទាំងអស់សុទ្ធតែមានអត្ថន័យរបស់វា។
ខណៈមនុស្សជាច្រើនជឿថា គ្រប់ប្រជ្រុយទាំងអស់សុទ្ធតែមានអត្ថន័យ ឃើញថាមានមនុស្សមិនតិចនាក់នោះឡើយដែលចង់ដឹងថា តើប្រជ្រុយនីមួយៗមានអត្ថន័យបែបណា? តួយ៉ាង ដូចអ្វីដែលយើងតែងឮតៗគ្នាថា អ្នកដែលមានប្រជ្រុយចង្កាជាមនុស្សមានមន្តស្នេហ៍ និង ស្រស់ស្អាតទាក់ទាញ តើការលើកឡើងនេះពិតដែរឬទេ?
យោងតាមវេបសាយមួយឈ្មោះ Myhora បានបកស្រាយជុំវិញអត្ថន័យនៃប្រជ្រុយចង្កាថា អ្នកដែលមានប្រជ្រុយចង្កា (មនុស្សស្រី) តែងជាមនុស្សដែលមានបញ្ញាឈ្លៀសវៃ គិតរឿងមានប្រយោជន៍ជាចម្បង ម៉ត់ចត់ មានជោគជតាល្អ មានក្តីសុខច្រើនជាងក្តីទុក្ខ ចួបគូជីវិតអ្នកដែលមានឋានៈល្អ ប្រសិនបើប្រកបអាជីពជាអ្នកលក់ដូនោះគឺ ជៅគជ័យ មានតែសុខ។
ចំណែកបុរសដែលមានប្រជ្រុយចង្កាវិញ ហាក់មានវាសនាខុសពីនារីបន្តិច បុរសដែលមានប្រជ្រុយនេះពួកគេតែងជាមនុស្សអត់ធ្មត់ មានការព្យាយាម ចេះសន្សំសំចៃ ឆ្លាត តែពេលខ្លះរាងឆេវឆាវបន្តិច តែតែងចួបរឿងសំណល្អរហូត។ ដោយឡែក អំឡុងអាយុ ៣៧, ៣៨ ឆ្នាំ អាចនឹងមានគ្រោះ ដូច្នេះគួរតែប្រយ័ត្ន។ ចំពោះថ្ងៃអនាគតវិញ អាចនឹងជោគជ័យរឿងដែលប៉ងប្រាថ្នា ហើយសម្រាប់គូគ្រងតែងចួបគូដែលកំព្រាមិនសូវមានសាច់ញាតិ៕