ឈប់បានគួរតែឈប់! ចូលចិត្តស្ងោរពងមាន់ពងទាក្នុងឆ្នាំងបាយពេលកំពុងដាំ បើប្រហែសតែបន្តិចអ្នកនឹងកើតគ្រោះភ័យអស់ទាំងនេះភ្លាម
ថ្មីៗនេះ មានស្រ្តីម្នាក់បានបង្ហោះ Tiktok ពីសកម្មភាពដែលនាងបានដាក់ស៊ុតចូលទៅក្នុងឆ្នាំងដាំបាយដើម្បីចម្អិន ដោយនាងបានបញ្ជាក់ថាវាជាវិធីងាយៗមួយដែលបានញុំាលឿន ហើយកាត់បន្ថយការប្រើប្រាស់អគ្គិសនីផងដែរ។ យ៉ាងណាមិញ ក្រោយស្រ្តីម្នាក់នោះបានបង្ហោះបែបនេះភ្លាម ឃើញថាហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកលេងបណ្តាញសង្គម ដោយម្នាក់ៗចង់ដឹង និង មានចម្ងល់ថាការដែលដាក់ស៊ុតចម្អិនខណៈពេលដាំបាយ តើវាបណ្តាលឱ្យមានមេរោគ ឬ ហានីភ័យចំពោះសុខភាពដែរឬទេ?
យ៉ាងណាមិញ តាមអ្នកជំនាញបានប្រាប់ថា ទឹកដាំបាយដែលពុះនោះវាអាចសម្លាប់មេរោគក្នុងស៊ុតបាន តែយើងគួរប្រយ័ត្នប្រយែង ប្រសិនបើអ្នកមិនបានលាងសម្អាតស៊ុតទា ឬ ស៊ុតមាន់នោះឱ្យបានត្រឹមត្រូវនោះទេ វានឹងបណ្តាលឱ្យមានមេរោគជាប់មកជាមួយ មេរោគនោះមានឈ្មោះថា Salmonella ដែលវាមានជាប់នៅលើសំបកស៊ុតតាំងពីនៅក្នុងពោះមេវា។
គួរបញ្ជាក់ដែរថា ប្រសិនបើមិនបានលាងសម្អាតត្រឹមត្រូវមុនពេលចម្អិននោះទេ វានឹងបណ្តាលឱ្យកើតមានមេរោគ Salmonella ដែលវាជាមេរោគម្យ៉ាងអាចបង្កឱ្យយើងឆាប់ពុលចំណី ធ្វើឱ្យមានការក្អួតចង្អោរ ឈឺក្នុងពោះ រាក ពិសេសអាចធ្វើឱ្យអ្នកដែលទទួលទានឆ្លងមេរោគ ឬ បាក់តេរីចូលក្នុងខ្លួនផងដែរ៕