ពិតអត់? គ្មានសង្សារនឹងគេ មិនសូវមានប្រុសៗហ៊ានចូលជិត អាចមកពីមានប្រជ្រុយនៅត្រង់ចំណុចនេះបាំងផ្លូវ
យោងតាមការបញ្ជាក់ច្បាស់ៗពីមន្ទីរសុខភាពរបស់សហរដ្ឋអាមេរិក បានឱ្យនិយមន័យប្រជ្រុយថា វាគឺជាស្នាមអុជតូចៗនៅលើស្បែក ដែលកើតចេញពីហ្សែនដែលមានឈ្មោះថា Melanocytes ដែលវាអាចផលិតគ្រាប់ពណ៌តូចៗនៅលើស្បែករបស់អ្នកនៅកន្លែងផ្សេងៗគ្នាលើរាងកាយ អាចនឹងមានស្នាមអុជ ឬប្រជ្រុយកប់ ឬលៀន មានរោមក្នុង ឬអត់រោមវាអាស្រ័យលើប្រជ្រុយទាំងនោះ។
លើសពីនេះទៅទៀតនោះ បើតាមហោរាសាស្រ្តរបស់ចិន ឥណ្ឌា និង សាសានាមូស្លីមមានជំនឿតាំងពីដើមមកថា ការកើតមានប្រជ្រុយនៅលើរាងកាយវាជារឿងរបស់ដួងផ្កាយដែលគ្របលើខ្លួនមនុស្ស មានទំហំ ទីតាំង ពណ៌ផ្សេងៗ ទាំងអស់នេះសុទ្ធតែអាចចង្អុលបង្ហាញពីចរិតលក្ខណៈរបស់មនុស្សថា ជាមនុស្សបែបណា ស្មោះត្រង់ ក្បត់ផិត ពូកែអៀន ឬផ្សេងៗទៀត..?
តាមជំនឿទាំងអស់នោះ ប្រជ្រុយកន្លែងខ្លះមានអត្ថន័យល្អ ហើយកន្លែងខ្លះក៏មានអត្ថន័យមិនសូវល្អ ឬបង្ហាញនិស្ស័យរបស់មនុស្សយើងទៅតាមកន្លែងដែលវាដុះចេញមក? តួយ៉ាង ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញពីទំនាយទាក់ទងទៅនឹងប្រជ្រុយចំនួនពីរកន្លែង គឺ ប្រជ្រុយចំគូទ និង ប្រជ្រុយក្រោមគន្លាក់គូទ។
មនុស្សដែលមានប្រជ្រុយនៅចំគូទ គេជឿថា ជាមនុស្សដែលមិនចូលចិត្តធ្វើអ្វីដែលលំបាកខ្លាំង តែជាមនុស្សតស៊ូគ្រប់យ៉ាងឱ្យតែជីវិតរស់នៅសុខស្រួល និង តែងតែទទួលបានសំណាងដែលកើតចេញពីភាពវ័យឆ្លាតរបស់ខ្លួនផងដែរ។
ចំណែកឯ មនុស្សដែលមានប្រជ្រុយនៅក្រោមគន្លាក់គូទវិញ តែងជាមនុស្សដែលមានជីវិតល្អ ចូលចិត្តតែភាពសប្បាយ តែអភ័ព្វម្យ៉ាង បើលោកអ្នកជាមនុស្សស្រី គឺមិនសូវមានមនុស្សប្រុសណាហ៊ានចូលជិតឡើយ ព្រោះមើលទៅជាមនុស្សស្រីដែលមានអំណាចពីខាងក្រៅ និង ពូកែពេក៕