ពិតឬអត់ដែលថាអ្នកមានប្រជ្រុយបរិវេនភ្នែកជាមនុស្សចិត្តទន់ពូកែទឹកភ្នែក? ឥលូវមកដឹងអត្ថន័យពិតទាំងអស់គ្នា!
ម្នាក់ៗកើតមកគ្មានអ្នកណាម្នាក់ចង់មានស្នាមមិនល្អនៅលើរាងកាយឡើយ បើទោះបីជាស្នាមតូច ឬ ធំ ស្នាមផ្លែ ឬ ស្នាមប្រជ្រុយក៏ដោយ តែទោះយ៉ាងណាយើងមិនអាចប្រឆាំងនឹងធម្មជាតិបាននោះឡើយ។
តួយ៉ាង ដូចការកើតមានប្រជ្រុយនៅលើរាងកាយអ៊ីចឹង ប្រជ្រុយខ្លះមើលទៅស្អាត លម្អ ប្រជ្រុយខ្លះមើលទៅទាស់ភ្នែក មិនស្អាត រហូតធ្វើឱ្យមនុស្សមួយចំនួនសុខចិត្តដុត ឬ ទៅបាញ់ឡេសឺចោល តែអ្នកមានដឹងទេថា ប្រជ្រុយខ្លះជាប្រជ្រុយនាំសំណាង ចំណែកប្រជ្រុយខ្លះជាប្រជ្រុយនាំតែបញ្ហាចូលខ្លួន។
ថ្ងៃនេះ «ប្រជាប្រិយ» សម្រាយជូននូវអត្ថន័យប្រជ្រុយមួយដើម្បីបង្ហាញឱ្យមហាជនបានដឹងថាតើវាមានអត្ថន័យបែបណា? នោះគឺប្រជ្រុយក្រោមភ្នែក ដែលមនុស្សគ្រប់គ្នាតែងហៅថាជាប្រជ្រុយរងទឹកភ្នែកនោះ។
សម្រាប់មនុស្សស្រីដែលមានប្រជ្រុយនៅក្រោមភ្នែកស្តាំ ជាមនុស្សមានដួងរាសីប្រឆាំងជាមួយភ្លើង ដូច្នេះសូមមានការប្រយ័ត្នជាមួយភ្លើង ឬ អគ្គិភ័យបន្តិច។ ចំណែកមនុស្សស្រីដែលមានប្រជ្រុយនៅខាងក្រោមភ្នែកឆ្វេងផ្នែកខាងចុងគឺ ជាមនុស្សឯកា តែសម្បូរមន្តស្នេហ៍ តែសូមប្រយ័ត្ននូវរឿងក្បត់ផិត៕