អ្នកមានធ្មេញចន្លោះខ្មោច ភាគច្រើនលាក់អាថ៌កំបាំងមិនសូវជិតទេ តែមានគុណសម្បត្តិមួយ
យើងដឹងហើយថា ធ្មេញគឺ ជាផ្នែកមួយសំខាន់ណាស់សម្រាប់មនុស្សប្រុសស្រី លើកទាំងសម្រស់ និង សម្រាប់ទំពារអាហារ។ អ្វីដែលសំខាន់ ជឿថា មនុស្សម្នាក់ៗអ្នកណាៗក៏ប្រាថ្នាចង់បានមាត់ធ្មេញស្អាតដែរ តែពេលខ្លះវាមិនអាចបានដូចចិត្តប៉ងឡើយ អ្នកខ្លះធ្មេញត្រង់ស្អាត ខ្លះធ្មេញពយ ខ្លះធ្មេញន្លោះខ្មោច និង មានច្រើនទៀត…។
ដោយឡែក បើទោះបីជាកើតមកមានធ្មេញស្អាត ឬមិនស្អាតក៏ដោយ តែមានដឹងទេថា ទម្រង់ធ្មេញនីមួយៗសុទ្ធតែមានអត្ថន័យរបស់វា។ តួយ៉ាង ថ្ងៃនេះយើងសុំនាំយកនូវលក្ខណៈសម្បត្តិរបស់អ្នកដែលមានធ្មេញចន្លោះខ្មោចមកបង្ហាញឱ្យមហាជនបានដឹងផងដែរថា តើអ្នកដែលមានធ្មេញប្រភេទនេះ ជាមនុស្សបែបណា?
តួយ៉ាង បើយោងតាមវ៉េបសាយល្បីរបស់ថៃមួយបានសរសេរថា អ្នកដែលមានធ្មេញចន្លោះខ្មោចគឺ ភាគច្រើនជាមនុស្សដែល លាក់អាថ៍កំបាំងមិនសូវជិត ជាមនុស្សឃើញយ៉ាងម៉េចថាយ៉ាងនោះ ឬមិនពេញចិត្តអ្វីចូលចិត្តនិយាយត្រង់ៗនៅចំពោះមុខ មិនសូវក្លាហានសម្រេចចិត្តធ្វើអ្វីដែលសំខាន់ៗដោយខ្លួនឯងទេ តែមនុស្សប្រភេទនេះ តែងជាមនុស្សម្នាក់ដែលចូលចិត្តយកអសារមិត្តភក្តិជាទីបំផុត៕