មនុស្សមានប្រជ្រុយនៅតំបន់សម្ងាត់ ភាគច្រើនគេថាឆ្វាក់ស្នេហ៍ តែបើនៅខុសកន្លែងតែមួយផឹងគឺមានន័យផ្សេង
ប្រសិនបើកើតមកមានប្រជ្រុយនៅលើរាងកាយ សូមកុំចម្លែកក្នុងចិត្តឱ្យសោះ ព្រោះវាជារឿង ធម្មជាតិ និង ធម្មតានោះទេ សម្រាប់មនុស្សទូទៅមិនថាក្មេងចាស់ប្រុសស្រី មិនថាវានៅផ្នែកណានៃរាងកាយរបស់យើងក៏ដោយ ប្រជ្រុយខ្លះមើលទៅមានភាពទាក់ទាញ ចំណែកប្រជ្រុយខ្លះមើលទៅមិនសូវស្អាត។
ជាក់ស្តែង តាមជំនឿគេតែងជឿថាប្រជ្រុយនីមួយៗសុទ្ធតែមាននិយមន័យរបស់វាផ្សេងៗគ្នាទាំងអស់។ ជាក់ស្តែង ប្រជ្រុយដែលយើងតែងឮគេនិយាយតៗគ្នា និង ញឹកញាប់ជាទីបំផុតនោះគឺអ្នកដែលមានប្រជ្រុយនៅតំបន់ពិសេសទាំងប្រុសទាំងស្រីជាមនុស្សសម្បូរស្នេហ៍។ តើការលើកឡើងនេះពិតដែរឬទេ?
ដូច្នេះមកដឹងការពិតទាំងអស់គ្នាថាអ្នកដែលមានប្រជ្រុយនៅតំបន់ពិសេសជាមនុស្សបែបណាឱ្យពិតប្រាកដ។ ក្នុងនោះ យោងតាមវេបសាយ Wongnai Beauty បានសរសេរថា អ្នកដែលមានប្រជ្រុយនៅតំបន់ពិសេសគឺ មិនសុទ្ធតែមានន័យដូចគ្នាទាំងអស់នោះទេ ប្រសិនបើប្រជ្រុយនោះនៅចំពីលើតំបន់ពិសេស (ផ្លូវភេទ) តែម្តង ភាគច្រើនពួកគេជាមនុស្សដែលមានមន្តស្នេហ៍ខ្លាំង។
ដោយឡែក ប្រសិនបើប្រជ្រុយនោះនៅចំពីចំហៀងតំបន់ពិសេស វាមាននិយមន័យផ្សេង ដែលមនុស្សដែលមានប្រជ្រុយបែបនេះជាមនុស្សដែលអភ័ព្វស្នេហ៍ បរាជ័យស្នេហ៍ជាញឹកញាប់ ភាគច្រើនត្រូវបានគេចោទ និង សម្លឹងឃើញថាជាមនុស្សសាវា តែរឿងផ្សេងក្រៅពីស្នេហាគឺ ល្អមិនមានបញ្ហាអ្វីឡើយ៕