គុណសម្បត្តិ ៦ យ៉ាងរបស់អ្នក Single តិចថាអ្នកមានគូឃើញហើយច្រណែនចុះ
កាលពីសម័យមុនអ្នក Single អាចត្រូវបានគេវាយតម្លៃថា មិនទាន់ល្អគ្រប់គ្រាន់ គ្មានអ្នកណាយក តែបច្ចុប្បន្នអ្នក Single មិនមែនសុទ្ធតែមានន័យថា មិនល្អ ឬគ្មានអ្នកណាយកឡើយ ពោលគឺ សម័យនេះគេសង្កេតឃើញមានអ្នក Single មិនតិចឡើយដែលមិនខ្វាយខ្វល់រឿងស្នេហា ហើយអ្នកទាំងនោះក៏មិនមែនសុទ្ធតែអ្នកអន់ដែរ មានការងារល្អ មានមុខមាត់ក្នុងសង្គម តែពួកគេសុខចិត្តជ្រើសជីវិតនៅលីវ ដោយសារយល់ថា វាមានសេរីភាព មានក្តីសុខ មិនចាំបាច់សម្លឹងមើលទឹកមុខ ឬគាប់ចិត្តអ្នកណា រស់នៅបែបជាខ្លួនឯងបានច្រើន។
ជាមួយគ្នានោះដែរ អាចនិយាយបានថា អ្នក Single មិនមែនសុទ្ធតែអ្នកអន់ឡើយ ដូច្នេះមកមើល ៦ ចំណុចល្អៗរបស់អ្នក Single ដែលជឿថាអ្នកមានគូឃើញហើយច្រណែនមិនខាន។
១. អ្នក Single មានសេរីភាពក្នុងការរស់នៅ
Single មានសេរីភាពក្នុងការធ្វើ្វអ្វីគ្រប់យ៉ាង មិនថាទៅណាមកណា ឬទៅកម្សាន្តកន្លែងណានោះទេ មិនចាំបាច់ប្រាប់អ្នកណាឡើយ ចង់ដេក ចង់ដើរ ឬលេងហ្គេមក៏គ្មានអ្នកណារអ៊ូរទាំឡើយ។
២. អ្នក Single មានពេលវេលាឱ្យខ្លួនឯងច្រើន
បើនិយាយទៅអ្នកមានសង្សារភាគច្រើនត្រូវបែងចែកពេលវេលាច្រើនដូចគ្នា ពោលគឺ ពេលវេលាស្ទើរតែទាំងអស់ប្រគល់ឱ្យដៃគូទាំងអស់តែម្តង រហូតពេលខ្លះភ្លេចមើលថែ និង ផ្តល់ពេលវេលាឱ្យខ្លួនឯង តែខុសពីអ្នក Single មានពេលវេលាច្រើនដើម្បីមើលថែ និង រៀបផែនការជីវិតខ្លួនឯងបានច្រើនថា តើយើង ត្រូវការអ្វី ចង់បានអ្វី ធ្វើអ្វីដែលមានក្តីសុខ។
៣. អ្នក Single មានឱកាសធ្វើតាមក្តីស្រមៃច្រើន
អ្នកខ្លះមានគូហើយ ត្រូវបោះបង់ក្តីស្រមៃខ្លួនឯង ដើម្បីសម្របតាមដៃគូ ខុសពីអ្នក Single មានសេរីភាពចង់រៀនតនៅក្នុង ឬក្រៅប្រទេសក៏បាន រើសការងារដែលខ្លួនឯងចង់ធ្វើក៏បានដោយសេរី និង មិនចាំបាច់ខ្វាយខ្វល់ច្រើន។
៤. អ្នក Single មានពេលវេលាសប្បាយជាមួយមិត្តភក្តិបានច្រើន
បច្ចុប្បន្នសង្កេតឃើញថា អ្នកដែលមានដៃគូភាគច្រើនឃ្លាតឆ្ងាយពីមិត្តភក្តិ ដើម្បីដើរជាមួយសង្សារខ្លាចគេអន់ចិត្ត ខុសពីមនុស្សខ្លួនមួយ មានពេលទៅណាមកណា ណាត់មិត្តភក្តិញុំានេះញុំានោះ ឬដើរកម្សាន្តបានតាមចិត្ត មិនខ្វល់មានអ្នកស្តីថា ឬមិនសប្បាយចិត្តជាមួយឡើយ។
៥. Single មិនសូវឈឺក្បាលរឿងឈ្លោះទាស់ទែងគ្នាជាមួយដៃគូ
Single គ្មានដៃគូឈ្លោះទាស់ទែងនឹងគ្នាឡើយ ដូច្នេះមិនសូវឈឺក្បាលចំពោះរឿងទាំងអស់នោះទេ។
៦. អ្នក Single មានពេលវេលាច្រើនមើលថែសុខភាព
អ្នក Single ភាគច្រើនតែងតែស្រឡាញ់មើលថែខ្លួនឯង ទាំងរូបកាយ និង មុខមាត់ ដើម្បីរាយមន្តស្នេហ៍ ចង់ទៅហាត់ប្រាណថែសុខភាពពេលណាក៏បាន មិនខ្វាយខ្វល់ច្រើន ដូចអ្នកមានសង្សារដេកចាំតែទទួលទូរស័ព្ទឡើយ៕