មនុស្សកើតចំថ្ងៃមួយនេះ មានមនោសញ្ចេតនាខ្ពស់ អាណិតគេជាងអាណិតខ្លួនឯង គេបោករាប់ភ្លេចហើយនៅតែមិនចាំ
ថ្ងៃកំណើតអាចប្រាប់ច្រើនណាស់ពីលក្ខណៈអត្តចរិតនិស្ស័យរបស់មនុស្សម្នាក់ៗ ដែលនេះបើយើងធ្វើការសង្កេត នោះវានឹងអាចធ្វើឱ្យរៀនយល់ពីខ្លួនឯង ក៏ដូចជាអ្នកដទៃបានក្នុងរូបភាពជាច្រើន។
យ៉ាងណាមិញ ថ្ងៃនេះយើងមកស្គាល់អត្តចរិតរបស់មនុស្សដែលកើតថ្ងៃសុក្រម្តង។ ក្នុងចំណោមថ្ងៃទាំង ៧ មនុស្សដែលកើតថ្ងៃសុក្រ គឺជាមនុស្សដែលមានភាពទន់ភ្លន់ និង មនោសញ្ចេតនាទៅកាន់មនុស្សជុំវិញខ្លួនច្រើនជាងគេ។ ក្នុងនោះ ពួកគេតែងតែសម្លឹងទៅកាន់ពិភពលោកក្នុងភាពស្រស់ស្អាត និង ក្តីសង្ឃឹមជានិច្ច ហើយក៏តែងតែមានចិត្តមេត្តាទៅកាន់អ្នកដទៃជាពិសេសផងដែរ ពោលគឺតែងគិតដល់គេមុនខ្លួនឯងរហូត។
ដោយឡែក ដោយសារតែអត្តចរិតបែបនេះហើយ ទើបធ្វើឱ្យមនុស្សកើតថ្ងៃសុក្រ ភាគច្រើនត្រូវគេព្យាយាមជិះជាន់ទឹកចិត្តជារឿយៗ។ ជានិច្ចជាកាលពួកគេត្រូវមនុស្សជុំវិញខ្លួនមួយចំនួនកេងប្រវ័ញ្ចយកផលប្រយោជន៍ និង មើលរំលងបេះដូងដ៏បរិសុទ្ធ។ បើទោះជាយ៉ាងណា ពួកគេនៅតែមានចិត្តឱ្យអភ័យ ដោយមិនគិតគុំកួននោះទេ ព្រោះមនោសញ្ចេតនាដែលមានក្នុងខ្លួន វាធ្វើឱ្យគិតរឿងសងសឹកមិនបានសោះ។
ចុងក្រោយ មនុស្សកើតថ្ងៃសុក្រត្រូវតែចាំថា ខ្លួនមានបេះដូងដែលពិសេសជាងអ្នកដទៃ ដូច្នេះហើយចូរចាប់ផ្តើមថែរក្សាវា ដោយស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ និង កាត់បន្ថយការគិតច្រើនជាមួយអ្នកដទៃ។ បើសិនជានរណាមានមនុស្សកើតថ្ងៃសុក្រនៅជិតខ្លួនហើយ ចូររក្សាទុកឱ្យបានល្អ ព្រោះមនុស្សនេះមិនងាយក្បត់កេងប្រវ័ញ្ចនរណានោះទេ ព្រោះធ្លាប់ស្គាល់អារម្មណ៍នេះច្បាស់ ដោយសារតែធ្លាប់ប្រទះកន្លងមកជាច្រើនដងហើយ៕