ល្បីអ្នកប្រជ្រុយបាតជើងជាមនុស្សដើរឆ្ងាយ! ឥលូវមកដឹងគុណសម្បត្តិពិតវិញម្តង តើដើរឆ្ងាយដូចគេល្បីមែនអត់?
មនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍ប្រជ្រុយនៅលើរាងកាយប៉ុន្មានឡើយ ចំណែកមនុស្សមួយចំនួនទៀត តែងតែសង្កេតមើលប្រជ្រុយនៅលើរាងកាយរបស់ខ្លួនជានិច្ចថា មាននៅត្រង់ណាខ្លះនៃរាងកាយ ព្រោះអ្នកខ្លះជឿថា គ្រប់ប្រជ្រុយទាំងអស់សុទ្ធតែមានអត្ថន័យរបស់វា។
ខណៈមនុស្សជាច្រើនជឿថា គ្រប់ប្រជ្រុយទាំងអស់សុទ្ធតែមានអត្ថន័យ ឃើញថាមានមនុស្សមិនតិចនាក់នោះឡើយដែលចង់ដឹងថា តើប្រជ្រុយនីមួយៗមានអត្ថន័យបែបណា? តួយ៉ាង ដូចអ្វីដែលយើងតែងឮតៗគ្នាថា អ្នកដែលមានប្រជ្រុយបាតជើង ឬក្បែរបាតជើង ភាគច្រើនជាមនុស្សពូកែដើរ និង ចូលចិត្តផ្សងព្រេងមិនសូវនៅផ្ទះ? តើការលើកឡើងនេះ ពិតដែរឬទេ?
យោងតាមវិបសាយថៃឈ្មោះ M THAI បានបកស្រាយជុំវិញអត្ថន័យនៃប្រជ្រុយបាតជើងថា អ្នកដែលមានប្រជ្រុយនៅបាតជើង ឬក្បែរបាតជើងភាគច្រើន តែងជាមនុស្សដែលមានទឹកចិត្តល្អ មានភាពអត់ធ្មត់ មានការព្យាយាមខ្ពស់ ចំនុចចាប់ផ្តើមនៃជីវិតអាចនឹងលំបាក តែចាស់ទៅស្រណុក ពិសេស ភាពភាពតស៊ូរបស់ពួកគេ ភាគច្រើនរុញច្រានជីវិតពួកគេឱ្យផុតពីកន្លែងដែលលំបាកទៅរកកន្លែងដែលស្រណុកស្រួល៕