សាកសង្កេតមើល៍! បើចាប់បាន ៩ ចំណុចនេះ ច្បាស់ណាស់ស្វាមី ឬ ដៃគូរបស់អ្នក គឺជាបុរស 69
គេតែងនិយាយថា បើប្តីមានស្រីវាមិនជាថ្វី តែបើប្តីមានប្រុសទើបវាចម្លែក។ បច្ចុប្បន្ន មិនខ្វះទេបុរសដែលរៀបការរួច លួចមានទំនាក់ទំនងជាមួយបុរសភេទដូចគ្នា នេះក៏ព្រោះពួកគេមានហេតុផលទៅតាមស្ថានភាពរៀងៗខ្លួន។ ជាក់ស្តែង បុរសស្រឡាញ់ភេទដូចគ្នាខ្លះរៀបការក៏ព្រោះគ្រួសារ ខ្លះក៏ព្រោះស្ថានភាពសង្គម ឯខ្លះទៀតដើម្បីលុយកាស ឬ មុខមាត់ ជាដើម។ មានស្ត្រីជាច្រើនដែលកំពុងតែសង្ស័យទៅលើបុរសជាស្វាមី ឬ ដៃគូថាតើខ្លួនកំពុងរួមរស់ជាមួយបុរសពិត ឬ ក្លែងក្លាយ ខណៈដែលស្ត្រីមួយចំនួនទៀតមានកូនមួយ កូនពីរ កូនបី ទៅហើយ ទើបដឹងថាស្វាមី ឬ ដែគូរបស់ខ្លួនជាបុរសស្រឡាញ់បុរសដូចគ្នា។ បុរសមួយចំនួនអាចនឹងពិបាកមើល ជួនមើលសឹងតែមិនដឹង តែយ៉ាងណាអ្នកអាចសម្គាល់ បើមាន ៩ ចំណុចដូចបានរៀបរាប់នេះ ប្រាកដណាស់ស្វាមីរបស់អ្នកជាស៊ីម ២ មិនខាន។
១. មិនសូវដុតអារម្មណ៍រឿងផ្លូវភេទជាមួយអ្នក
អ្នកអាចសម្គាល់អារម្មណ៍ស្វាមីមួយចំនួនដូចជា ៖ ពេលអ្នកបង្ហាញកាយវិការស្និទ្ធស្នាល គាត់ហាក់ដូចមិនសូវចូលអារម្មណ៍, អារម្មណ៍ផ្លូវភេទរបស់គាត់មិនសូវពុះកញ្ជ្រោល, ពេលដែលអ្នកសម្រើបគាត់ គាត់ហាក់ដូចជាមិនចូលតួ, ពេលអ្នកចង់ គាត់តែងបដិសេធលើកហេតុផលនេះ ហេតុផលនោះ។
២. ខ្លួនជាខ្មោច តែតិះដៀលខ្មោច
នៅពេលឃើញរូបភាព ឬ សកម្មភាព ឬ គូស្នេហ៍បុរសស្រឡាញ់បុរសនៅចំពោះមុខអ្នក ស្វាមីដែលជា BL នឹងបង្ហាញអារម្មណ៍ធ្វើដូចខ្លួនមិនពេញចិត្ត ជួននិយាយតិះដៀលហាក់ដូចជាខឹងស្អប់ខ្លាំងណាស់។ នេះជាសញ្ញាបង្ហាញថាស្វាមីអ្នកហាក់មិនមានទំនុកចិត្តនៅពេលឃើញអ្វីដែលជាធាតុពិតរបស់ខ្លួន ម្យ៉ាងក៏មិនចង់ឱ្យគេសង្ស័យ ឬ ចាប់បាន។
៣. ចូលចិត្តមើលរឿងសិចបុរស និង បុរស
សម្គាល់មើលថា បើស្វាមីចូលចិត្តមើលរូបភាពបុរសសិចស៊ី មើលសៀវភៅប្រលោមលោក BL ជាពិសេស រឿងសិចបុរស និង បុរស ប្រាកដណាស់គាត់ជា BL។
៤. ចាប់អារម្មណ៍លើមនុស្សប្រុសច្រើនជាងមនុស្សស្រី
អ្នកអាចលួចសម្គាល់ពេលចេញទៅខាងក្រៅជាមួយស្វាមី បើភ្នែកគាត់សម្លឹងមើលមនុស្សស្រីច្រើនជាង មានន័យថាគាត់ជាបុរសពិត តែបើសម្លឹងមើលបុរសច្រើនជាង ហើយមើលមិនដាក់ភ្នែកទៀតនោះច្បាស់ណាស់ គាត់ជា BL មួយរយភាគរយ។
៥. ប្រយ័ត្ន App លើទូរស័ព្ទ
សម័យនេះមិនខ្វះទេ App ដែលគេស្វែងរកគ្នានៅលើទូរស័ព្ទ។ ក្នុងនោះក៏មាន App សម្រាប់បុរសស្វែងរកបុរសផងដែរ។ App កំពុងពេញនិយមមានដូចជា៖ Grindr, Tinder, Scruff និង Hinge ជាដើម។ បើឆែកទូរស័ព្ទស្វាមីឃើញ ហើយបែកធ្លាយសារទៀតនោះ តើអ្នកនឹងធ្វើយ៉ាងណា?
៦. ស្វាមីចំណាយពេលច្រើនជាមួយបុរសមុខតែមួយ
បើស្វាមីរបស់អ្នកចូលចិត្តដើរជាមួយបុរសតែម្នាក់ មុខដដែលគ្រប់ពេល មិនថាទៅក្លឹប ឬ កន្លែងបែបសម្ងាត់ៗ វាមានភាគរយខ្ពស់ណាស់ដែលបុរសម្នាក់នោះអាចជាដៃគូរបស់គាត់។
៧. លាក់បាំង
បើស្វាមីមានសកម្មភាពប្លែកៗហាក់ដូចជាលាក់បាំងញឹកញយ វាអាចមានរឿងពីរយ៉ាងគួរពិចារណា មួយមានស្រី និង មួយទៀតមានប្រុស។ តែវានឹង ១០០ ភាគរយជា BL បើស្វាមីរបស់អ្នកជាមនុស្សចូលចិត្តលាក់បាំងរឿងផ្ទាល់ខ្លួន។
៨. បង្ហាញកាយវិការលើបុរស
នៅពេលស្វាមីកំពុងជួបបុរសនៅខាងក្រៅ បើស្វាមីជា BL គាត់នឹងបង្ហាញកាយវិការទៅលើបុរសដូចជា និយាយផង ប៉ះខ្លួនប្រាណគេផង អាចសួរពីបុរសនោះច្រើន ធ្វើដូចជា Care ជួនលែបខាយពាក្យសម្តីដូចជាបុរសកំពុងតែញ៉ែស្រី។
៩. Friend នៅលើបណ្តាញសង្គមភាគច្រើនជាបុរស
សាកល្បងឆែកមើលឡើងវិញនូវគណនីហ្វេសប៊ុក ឬ គណនីបណ្តាញសង្គមផ្សេងៗរបស់ស្វាមី បើគាត់ជា BL ឬ Gay ភាគច្រើន Friend របស់គាត់សុទ្ធតែជាបុរស ឬបុរសស្រលាញ់បុរស។ ចាំថាបើស្វាមីរបស់អ្នកជាបុរសពិត គាត់នឹងមិនចំណាយភ្នែកទៅមើលបុរសៗគ្នាឯងដដែលៗ នាំតែខាតអារម្មណ៍ទទេៗឡើយ។
ជារួមមក ការសម្គាល់ស្វាមីស្រលាញ់បុរសតាមរយៈប៉ុន្មានចំណុចខាងលើនេះ គឺគ្រាន់តែជាផ្នែកតូចមួយនៃចំណុចសម្គាល់ជាច្រើនទៀត។ បុរស BL ខ្លះបានព្យាយាមរៀនធ្វើខ្លួនជាបុរសពិត រហូតសឹងមិនអាចសម្គាល់បាន។ ចុះក្រឡេកមកអ្នកអានវិញ តើស្វាមីរបស់អ្នកមានចូលក្នុងចំណុចណាមួយដែលរៀបរាប់ខាងលើនេះឬទេ? ចង់ដឹងចំណុចបន្ថែមទៀត កុំភ្លេចតាមដានជាមួយ «ប្រជាប្រិយ» ណា៎៕