ការសិក្សារកឃើញថា ក្រៅពីចរិតល្អ មនុស្សស្រីស្រឡាញ់បុរសមានសាច់តិចៗ អាចមកពីចំណុចពិសេស ៤ យ៉ាងនេះ
ជារឿយៗ នៅក្នុងខ្សែភាពយន្ដ និងបណ្តាញសង្គម គេតែងនិយមផ្សព្វផ្សាយរូបភាពបុរសដែលមានសាច់ដុំ ទៅលើផលិតផលដើម្បីទាក់ទាញទៅកាន់អតិថិជន។ ទោះបីជាបែបនេះក្ដី ក៏មិនមែនបានន័យថា ស្ត្រីតែងតែចង់ជ្រើសរើសដៃគូដែលមានរូបរាងបែបនេះដែរ ដែលតាមពិតទៅ ស្ត្រីតែងតែផ្តោតលើបុគ្គលិកលក្ខណៈ ជាជាងរូបរាង ហើយពេលខ្លះពួកគេចូលចិត្តបុរសដែលមើលទៅរាងធាត់បន្តិច (សំដៅដល់អ្នកដែលមានទម្ងន់ខ្លួនខ្ពស់ជាងកម្រិតស្តង់ដារបន្តិច មានក្បាលពោះតិចៗ មានរបបអាហារល្មម និងចង្កេះមិនធំពេក)។
ជាក់ស្ដែងថ្មីៗនេះ តាមរយៈវេបសាយបរទេស Phunutoday បានបញ្ជាក់ឱ្យដឹងថាស្រ្តីភាគច្រើនចាប់អារម្មណ៍ទៅលើដៃគូរដែលជាបុរសធាត់ នោះគឺដោយសារតែពួកគេ មានចំនុចពិសេសៗចំនួន ៤ ដូចខាងក្រោម ៖
១. បុរសធាត់ ត្រូវបានគេចាត់ទុកថា ជាម៉ាស៊ីនត្រជាក់នៅរដូវក្ដៅ ជាម៉ាស៊ីកម្ដៅនៅរដូវរងា
ជាការពិតណាស់ ក្បាលពោះដែលមានជាតិខ្លាញ់ ពេលខ្លះអាចដើរតួជាម៉ាស៊ីនត្រជាក់និងម៉ាស៊ីនកម្ដៅធម្មជាតិបានផងដែរ។ ជាក់ស្ដែងក្នុងរដូវរងា ក្បាលពោះអាចនាំមកនូវភាពកក់ក្តៅ ខណៈពេលដែលនៅរដូវក្តៅភាពត្រជាក់របស់ក្បាលពោះ អាចធ្វើឱ្យស្ត្រីមានអារម្មណ៍ល្អ និងត្រជាក់។
២. បុរសធាត់ ត្រូវបានគេចាត់ទុកថាជាប្រភេទមនុស្សដែលកំប្លែង
ជាទូទៅស្ត្រីតែងតែមានអារម្មណ៍ទាក់ទាញចំពោះបុរសដែលអាចធ្វើឱ្យពួកគេសើច។ ជាក់ស្ដែងបុរសធាត់ត្រូវបានគេកត់សម្គាល់ឃើញថា ភាគច្រើនមានលក្ខណៈកំប្លុកកំប្លែងច្រើន តាមរយៈកាយវិការ រូបរាង ពាក្យសម្ដី និងអត្តចរិតដ៏រួសរាយរបស់ពួកគេ។
៣. ដៃគូឱបទៅណែនពេញដៃ
នៅពេលដែលពោះរបស់គាត់ធំជាងធម្មតា អ្នកនឹងមានអារម្មណ៍ថាដៃ របស់អ្នកអោបគាត់កាន់តែតឹង បង្កើតការឱបកាន់តែច្បាស់ នាំមកនូវភាពកក់ក្តៅ និងការលួងលោម ដែលនាំឱ្យដៃគូសប្បាយចិត្ត។
៤. បុរសធាត់ ភាគច្រើនត្រូវបានគេចាត់ទុកថាជាអ្នកមានជីវភាពធូរធារបន្តិច
ភាពធាត់ ពេលខ្លះត្រូវបានចាត់ទុកថាជានិមិត្តសញ្ញានៃស្ថានភាពរស់នៅ នោះគឺបញ្ជាក់ថាពួកគេមានធនធានគ្រប់គ្រាន់ដើម្បីរស់ និងចែករំលែកជាមួយគ្រួសាររបស់គេ ហើយក៏អាចមានន័យថាអ្នកជាអ្នកមានដែរ៕
ប្រភព ៖ Phunutoday