ល្បីថាអ្នកមានប្រជ្រុយមាត់សុទ្ធតែពូកែជេរ តស់! ឥលូវមកដឹងពីគុណសម្បិត្តពិតអ្នកមានប្រជ្រុយមាត់ទាំងអស់គ្នា
កើតមកមានប្រជ្រុយនៅលើរាងកាយវាជារឿងធម្មជាតិ និង ធម្មតានោះទេ សម្រាប់មនុស្សទូទៅមិនថាក្មេងចាស់ប្រុសស្រី អាស្រ័យតែប្រជ្រុយទាំងនោះលេចនៅត្រង់ណានៃរាងកាយរបស់យើងតូច ឬធំតែប៉ុណ្ណោះ ដោយប្រជ្រុយខ្លះតូច ប្រជ្រុយខ្លះធំ ប្រជ្រុយខ្លះខ្មៅ ប្រជ្រុយខ្លះក្រហម។
ដោយឡែក បើតាមជំនឿគេជឿថាប្រជ្រុយនីមួយៗសុទ្ធតែមាននិយមន័យរបស់វាផ្សេងៗគ្នាទាំងអស់។ ជាក់ស្តែង ប្រជ្រុយដែលយើងតែងឮគេនិយាយតៗគ្នា និង ញឹកញាប់ជាទីបំផុតនោះគឺអ្នកដែលមានប្រជ្រុយមាត់ ដោយអ្នកមានប្រជ្រុយមាត់ភាគច្រើនសុទ្ធពូកែជេរ និង និយាយច្រើន។ តើការលើឡើងនេះពិតដែរឬទេ?
ដូច្នេះមកដឹងការពិតទាំងអស់គ្នាថាអ្នកដែលមានប្រជ្រុយមាត់ជាមនុស្សបែបណា។ បើយោងតាមវេបសាយថៃឈ្មោះ Central Inspirer បានសរសេរថា អ្នកដែលមានប្រជ្រុយនៅបបូរមាត់មិនថាលើ ឬក្រោមនោះទេ តែងជាមនុស្សដែលពូកែសម្តី និយាយអ្វីតែងទទួលបានផលល្អដោយសារតែកាប្រើប្រាស់ថ្វីមាត់ មិនថាអ្នកធ្វើការរាជការ ឬ តារាសម្តែង និង តារាចម្រៀងឡើយ។ អ្នកមានប្រជ្រុយមាត់គឺមានគេចូលចិត្តច្រើន ព្រោះការនិយាយនេះឯង៕