ចង់ឱ្យចិត្តស្ងប់ បាត់ស្ត្រេស កុំគិតច្រើន អាចចូលស្តាប់សង្ឃឱវាទព្រះតេជគុណ ៥ អង្គនេះ ស្តាប់ហើយជ្រះថ្លាស្វាងខួរក្បាល
មនុស្សយើងម្នាក់ៗ គេចមិនផុតឡើយពីសេចក្តីខ្វល់ខ្វាយនៅក្នុងចិត្ត ដែលបណ្តាលមកពីការគិតច្រើនទៅលើរឿងជីវិត រឿងការងារ ឬ ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ជាដើម។ សេចក្តីខ្វល់ខ្វាយទាំងនេះ ក៏មិនងាយនឹងបាត់ទៅណានោះដែរ បើសិនជាយើងមិននឹករំសាយវាចេញនោះ។ ជាក់ស្តែង វិធីដែលងាយៗ និង ស្រួលក្នុងការរំសាយក្តីខ្វល់ខ្វាយក្នុងចិត្ត គឺជាការស្តាប់ធម៌ ឬ សង្ឃឱវាទ។
យ៉ាងណាមិញ ខាងក្រោមនេះសុទ្ធតែជាព្រះសង្ឃអង្គល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលតែងតែផ្តល់ឱវាទ ក៏ដូចជាចំណេះដឹងជាច្រើនទាក់ទងបញ្ហាទូទៅនៃជីវិត ក៏ដូចជាបញ្ហាផ្លូវចិត្ត ប្រកបដោយក្តីមេត្តាចិត្ត ដែលមហាជនស្វែងរកស្តាប់បានដោយងាយស្រួលនៅតាមរយៈបណ្តាញសង្គមនានាបាន ៖
១. ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ
២. ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព
៣. ព្រះវិជ្ជាកោវិទ សាន ភារ៉េត
៤. ព្រះធម្មវិជ្ជា ជួន កក្កដា
៥. ខេមបណ្ឌិតោ ប៊ុន ចាន់សុខេន