រឿង ៥ យ៉ាង មើលទៅហាក់សាមញ្ញធម្មតា ប៉ុន្តែបើមិនព្រមដោះស្រាយ វានឹងបំផ្លាញជីវិតអ្នកដល់សូន្យ
កើតមកជាមនុស្សប្រាកដណាស់ថា យើងមិនអាចគេចផុត ពីការសាងកំហុសណាមួយដោយពុំបានដឹងខ្លួន ក្នុងឆាកជីវិតបានឡើយ ខណៈរឿងទាំងនោះ នឹងនាំមកនូវភាពស្ដាយក្រោយ ថែមទាំងអាចបំផ្លាញដំណើរជិវិតខ្លួនឯងនៅថ្ងៃអនាគតទៀតផង។
ដូច្នេះហើយ ថ្ងៃនេះសូមណែនាំរឿងរ៉ាវ ៥ យ៉ាង ដែលមើលទៅហាក់ដូចជាគ្មានកំហុស ប៉ុន្តែវាអាចនឹងបំផ្លាញជីវិតអ្នក ខណៈរឿងទាំងនោះ មានដូចជា ៖
១. មិនដឹងថាខ្លួនឯងចង់បានអ្វី
មានពាក្យមួយឃ្លា គេតែងនិយាយថា ស្គាល់ពីខ្លួនឯង ស្គាល់ពីសត្រូវ ច្បាំងមួយរយឈ្នះមួយរយ។ ការមិនស្គាល់ខ្លួនឯង គឺជាប្រភេទនៃការបរាជ័យដ៏ជូរចត់បំផុត។ បើអ្នកមិនដឹងថាខ្លួនឯងចង់បានអ្វី នោះអ្នកមិនអាចជោគជ័យបានឡើយ។ ជីវិតដែលអ្នកមិនដឹងថាអ្នកចង់បានអ្វី វាអាក្រក់ជាងសេចក្ដីស្លាប់ទៅទៀត។
២. គិតច្រើន និង ទុទិដ្ឋិនិយម ចំពោះអនាគត
វាគឺជាប្រភេទនៃភាពជ្រុលនិយម មនុស្សបែបនេះតែងតែព្រួយបារម្ភ តែងតែនឿយហត់ និង ឈឺតាមក្រោយ។ មនុស្សប្រភេទនេះ នៅពេលដែលអ្នកដទៃធ្វើដំណើរទៅកាន់ភាពជោគជ័យ គេបែរជាអង្គុយកណ្តាលផ្លូវ ហើយគិតតែស្រមៃអំពីរឿងដែលមិនអាចកើតឡើង ដោយមិនព្រមឈានជើងទៅមុខនោះឡើយ។
៣. មិនព្យាយាមបន្តគោលដៅ
ប្រសិនបើអ្នកមិនមានទំនុកចិត្តលើខ្លួនឯងគ្រប់គ្រាន់ក្នុងការបន្តគោលដៅ ចូរសាកល្បងវាបន្តទៀត។ ចាស់ៗតែងតែបង្រៀនថា «ការខិតខំព្យាយាម តែងនាំមកនូវផលពិតៗ»។ ឱ្យតែអ្នកចេះខិតខំប្រឹងប្រែង អ្នកប្រាកដជាទទួលបានភាពជោគជ័យជាក់ជាមិនខាន។
៤. មិនអាចទ្រាំនឹងភាពឯកោបាន
លើលោកនេះ គ្មានអ្នកណាអាចឈរក្បែរអ្នកបានពេញមួយជីវិតឡើយ រួមទាំងឪពុកម្តាយរបស់អ្នក មិត្តភក្តិ និង គូស្នេហ៍។ ដូច្នេះអ្នកត្រូវដឹងពីរបៀបដើម្បីពឹងលើខ្លួនឯង ការពឹងលើខ្លួនឯង ធ្វើឱ្យយើងមានភាពចាស់ទុំកាន់តែខ្លាំង។
៥. មិនហ៊ានសម្រេចចិត្តខ្លួនឯង
ជាមួយនឹងបុគ្គលិកលក្ខណៈបែបនេះ ពេលខ្លះឱកាសត្រូវបានបង្ហាញដល់អ្នក ប៉ុន្តែអ្នកមិនហ៊ានធ្វើការសម្រេចចិត្តភ្លាមៗនោះទេ ហើយអ្នកនឹងបាត់បង់ឱកាស។ អ្នកត្រូវចាំថា ក្នុងលោកនេះគ្មានអ្វីដែលមានការរីកចម្រើនស្របគ្នានោះទេ ជីវិតតែងតែផ្តល់ឱ្យអ្នកនូវជម្រើស ដូច្នេះហើយអ្នកត្រូវចេះជ្រើសរើស និង ប្រឈមមុខនឹងវា៕
ប្រែសម្រួលពី ៖ Phunutoday