ស្រឡាញ់ប៉ះអ្នកចូលចិត្ត «ពណ៌ខ្មៅ» សំណាងហើយ ព្រោះគេជាមនុស្សមានបេះដូងកក់ក្ដៅ ម៉ឺងម៉ាត់បំផុត
យុវវ័យភាគច្រើន ជាពិសេសសុភាពបុរស មិនសូវជាចូលចិត្តរញ៉ែរញ៉ៃ ស្រឡាញ់ពណ៌ស្រស់ៗ ឃ្យូដៗដូចជា ផ្កាឈូក ពណ៌ស្វាយ ឬពណ៌លឿងដូចមនុស្សស្រីទេ ភាគច្រើនពួកគេជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មៅ ឬស ប៉ុណ្ណោះ តែនេះក៏មិនបញ្ជាក់ថាមនុស្សស្រីមិនអាចស្រឡាញ់ពណ៌ខ្មៅដែរ ។
ចូលចិត្តស្លៀកពាក់ «ពណ៌ខ្មៅ» ហើយថតរូបបង្ហោះនៅលើហ្វេសប៊ុក ដោយដាក់ចំណងជើងថា #Black Lover ចុះមានដឹងអត្ថន័យនៃពណ៌នេះអត់?
ពិតណាស់ «ពណ៌ខ្មៅ» តំណាងឱ្យអំណាច ថាមពល និង ភាពជាអ្នកដឹកនាំ បើនិយាយពីមនុស្សវិញ អ្នកដែលស្រឡាញ់ «ពណ៌ខ្មៅ» គឺជាមនុស្សដែលមានបេះដូងរឹងមាំ កក់ក្ដៅ ម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការងារ ប៉ុន្ដែពេលខ្លះ វាក៏បង្ហាញពីអារម្មណ៍សោកសៅ និង អស់សង្ឃឹមផងដែរ ព្រោះពណ៌នេះ វាក៏តំណាងឱ្យភាពអាថ៌កំបាំង និង ភាពខ្មៅងងឹតជាដើម ។ បើតាមវប្បធម៌នៃប្រទេសមួយចំនួន បានចាត់ទុក «ពណ៌ខ្មៅ» គឺតំណាងឱ្យការកាន់ទុក្ខ ។
តែបើយើងក្រឡេកមកនិយមន័យមួយទៀតបានបង្ហាញថា អ្នកដែលស្រឡាញ់ «ពណ៌ខ្មៅ» គឺជាមនុស្សដែលមានភាពឆ្លាតវៃ ចេះយល់ការ ចេះបត់បែនគ្រប់កាលៈទេសៈ ។ ដូច្នេះ បើអ្នកស្រឡាញ់ប៉ះ Black Lover ប្រាកដជាមនុស្សដែលមានសំណាងមិនខាន ព្រោះគេជាមនុស្សដែលមានបេះដូងរឹងមាំ អាចការពារអ្នកបានយ៉ាងល្អបំផុត ៕