ភ័យអត់? ក្រសួងចាប់ផ្ដើម ធ្វើកំណែវិញ្ញាសាបាក់ឌុបហើយ និង ហ្មត់ចត់ខ្លាំងបំផុត
សមាជិកកំណែនៅតាមមណ្ឌលកំណែទាំង១០ កំពុងបំពេញភារកិច្ច ដោយមានការពង្រឹងវិន័យ តាមម៉ោងកំណត់ ទ្វារត្រូវបានបិទដោយមិនអនុញ្ញាតឱ្យចូល និងចេញក្នុងម៉ោងធ្វើការ ចំណែកទូរសព្ទ ឧបករណ៍អេឡិចត្រូនិកនានា ត្រូវបានហាមឃាត់មិនអនុញ្ញាតឱ្យប្រើប្រាស់ឡើយ ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និង កីឡា ។
គណៈកម្មការនានាបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ មណ្ឌលមានរបៀបរៀបរយ ដំណើរការល្អ ព្រមទាំងមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ ។ ជាមួយគ្នានេះ ក៏មានការប្រជុំពង្រឹងគណៈកម្មការកំណែជាប្រចាំ ដើម្បីធានាបានគោលការណ៌ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ៕