អ្នកល្អពេកហើយ! ទូតជប៉ុនប្រាប់ពីវិធីសាស្ត្រល្អបំផុត កាត់បន្ថយការឡើងកំដៅនៅកម្ពុជា
ដូចដែលប្រជាជនទូទាំងប្រទេសបានដឹងហើយ ថាបច្ចុប្បន្ននេះកម្ពុជាកំពុងតែមានការកើនឡើងកំដៅខ្លាំង និង បានបង្កជាផលលំបាកក្នុងជីវភាពរស់នៅ ។ ជាការចូលរួមកាត់បន្ថយកំដៅ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានបញ្ចេញវីដេអូឃ្លីប ៦០ វិនាទី អំពីវិធីសាស្ត្រនៅក្នុងប្រទេសជប៉ុន ដែលប្រជាជននៅទីនោះតែងតែធ្វើវាំងននប៉ៃតង នៅក្នុងសួនច្បារ ផ្ទះ ឬ អគារ ។ វាំងននបៃតង គឺជាការដាំរុក្ខជាតិវល្វិ៍បៃតង ដូចជាត្រសក់ ម្រះ ត្រសក់ស្រូវ ឬ រក្ខជាតិផ្សេងទៀត នៅជាប់បង្អួច ជញ្ជាំងផ្ទះ មាត់ទ្វា ដើម្បីទប់ស្កាត់ពន្លឺព្រះអាទិត្យ កាត់បន្ថយកំដៅ ហើយមើលទៅត្រជាក់ភ្នែក ។
លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថា តើនៅក្នុងប្រទេសកម្ពុជាមានរុក្ខជាតិបែបណាខ្លះ ? ជាពិសេសលោកបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ពិសារទឹកឱ្យបានច្រើន ដើម្បីសុខភាពល្អ ៕
ចង់ស្ដាប់ខ្លឹមសារទាំងមូលសូមទស្សនាវីដេអូខាងក្រោមនេះ ៖
អត្ថបទ ៖ រាជ